ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធ្វើដំណើរទៅដល់ប្រទេសអាល្លឺម៉ង់នៅថ្ងៃពុធនេះ មុនជំនួបតាមអនឡាញរៀបចំឡើងដោយអាល្លឺម៉ង់ជាមួយប្រធានាធិបតីសហដ្ឋអាមេរិកលោក Donald Trump និងក្រុមមេដឹកនាំអឺរ៉ុប ។
គេរំពឹងថាលោក Zelenskiy នឹងចូលរួមជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz សម្រាប់ការជជែកគ្នាតាមវីដេអូជាមួយលោក Trump ដោយមានការជាប់ពាក់ព័ន្ធផងដែរមេដឹកនាំរបស់ហ្វាំងឡង់ បារាំង អង់គ្លេស អ៊ីតាលី ប៉ូឡូញ និងសហភាពអឺរ៉ុប ក៏ដូចជាអង្គការណាតូ ។

អ៊ុយក្រែនសង្ឃឹមថា យ៉ាងហោចណាស់ជំនួបនេះ នឹងបម្រើមួយចំណែកជាទម្ងន់របស់អឺរ៉ុបលើកិច្ចប្រជុំកំពូលនៅរដ្ឋ Alaska ស្របពេលដែលលោក Zelenskiy និងក្រុមគាំទ្ររបស់លោក ព្យាយាមបញ្ចៀសការបង់ខាតផលប្រយោជន៍ទីក្រុងគីវ ក្នុងការតាមប្រមាញ់បទឈប់បាញ់ ។
សូមបញ្ជាក់ថា លោក Trump បាននិយាយថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska នៅថ្ងៃទី ១៥ ខែសីហា។
កាលបរិច្ឆេត និងទីកន្លែងជំនួប ត្រូវបានបញ្ជាក់តាមក្រោយដោយជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov ដែលបាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី និងសមភាគីអាមេរិក នឹងផ្តោតលើការពិភាក្សាអំពីជម្រើសសម្រាប់ការឈានដល់ដំណោះស្រាយយូរអង្វែងនៃវិបត្តិអ៊ុយក្រែន ។ លោកបានលើកឡើងថា វិមានក្រឹមឡាំងរំពឹងថា មេដឹកនាំទាំងពីរ នឹងជួបគ្នាម្តងទៀតក្នុងទឹកដីរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅរដ្ឋ Alaska ៕
