នៅថ្ងៃពុធនេះ អូស្រ្តាលី និងវ៉ានូអាទូ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងតម្លៃ ៣២៥លានដុល្លារ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ រវាងប្រទេសទាំង ២ ស្របពេលមានការប្រកួតប្រជែងកើនឡើងពីចិន ដែលជាម្ចាស់បំណុលខាងក្រៅធំបំផុតរបស់ប្រទសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ។
នាយករដ្ឋមន្រ្តីវ៉ានូអាទូលោក Jotham Napat និយាយថា កិច្ចព្រមព្រៀងនេះនឹងមើលឃើញអូស្រ្តាលី វិនិយោគមូលនិធិនៅវ៉ានូអាទូ ក្នុងរយៈពេល ១ទសវត្សរ៍ក្រោយ ហើយវានឹងផ្តល់អត្ថប្រយោជន៍សម្រាប់ប្រទេសទាំង ២ ។

លោក Richard Marles គឺជាឧបនាយករដ្ឋមន្រ្តីអូស្រ្តាលីនិយាយថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាជាផ្លូវការដោយលោក Napat និងនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសវ៉ានូអាទូ បានងាកទៅរកចិនកាន់តែជិត ដែលជាម្ចាស់បំណុលខាងក្រៅធំបំផុតរបស់ខ្លួន ក្រោយកម្ចីហេដ្ឋារចនាសម្ព័ន្ធរយៈពេល ១ទសវត្សរ៍ សម្រាប់វិស័យសំណង់ រួមទាំងការសាងសង់ការិយាល័យរបស់ប្រធានាធិបតីថ្មីកាលពីឆ្នាំមុនផងដែរ ៕
