កីឡាករ​ម៉ូតូ​ទឹក ម៉ី​ន មូ​ស្ដា​ន ដណ្ដើម​បាន​លេខ​២ ក្នុង​ការ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ពិភពលោក​នៅ​ថៃ​

2022/01/18 06:28:57 pm        160

​ម៉ូតូ​ទឹក៖ ក្រុម​កីឡា​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជាបានបញ្ចប់​ការប្រកួត​ពានរង្វាន់​ពិភពលោក​ Jet Ski World Cup and World Series 2021-2022 ​ជុំ​ទី​៣ ឬ​ជុំ​ផ្ដាច់ព្រ័ត្រនៅ​ប្រទេស​ថៃ​ហើយដោយ​ទទួលបាន​លទ្ធផល​មួយ​ដ៏​ល្អប្រសើរ ទោះ​មិនមាន​វត្តមាន​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី សាលី អ៊ូ​មើ​ត ចូលរួម​ក៏ដោយ ពិសេស​កីឡាករ ម៉ី​ន មូ​ស្ដា​ន ដែល​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ។​

​ការប្រកួត​នេះបានចាប់ផ្ដើម​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៦ ខែមករា​កន្លងទៅដោយមាន​កីឡាករ​ជើង​ខ្លាំង ៣​ទ្វីប​ជុំវិញ​ពិភពលោក​ចូលរួមក្នុងនោះ​ក៏មាន​វត្ដ​មាន​កីឡាករ​កម្ពុជា ៤​រូប​ផងដែរ បន្ទាប់ពី​កីឡាករ​ឆ្នើម សាលី អ៊ូ​មើ​ត ត្រូវបាន​ខកខានដោយសារ​បញ្ហា​របួស​ឆ្អឺ​ង​ខ្នង​ត្រូវធ្វើ​ការវះកាត់​បន្ទាន់។​ ​យ៉ាងណាក្ដី​ក្រុម​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា ក៏​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​មួយចំនួន​ផងដែររួមមាន​៖ កីឡាករ ម៉ី​ន មូ​ស្ដា​ន ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤។ លើសពីនេះលោក​ Kevin Reiterer ​ក្នុងនាម​ជា​កីឡាករ​ផង និង​ជា​គ្រូបង្វឹក​អន្ដរជាតិ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផង ក៏បាន​ឈ្នះ​ពានរង្វាន់​ខ្ពស់បំផុតពី​ព្រឹត្តិការណ៍​នេះ​ផងដែរ។​

​ដោយឡែក​កីឡាករ ២​រូបនេះពុំបាន​បញ្ចប់​ការប្រកួត​របស់ខ្លួន​នោះទេរួមមាន​កីឡាករ សាលី ហ្វី​លីន ត្រូវបាន​រងរបួសអំឡុងពេល​ការប្រកួត​ពានរង្វាន់​ពិភពលោក​នេះ ដោយសារ​ឧបទ្ទវហេតុត្រូវ​បញ្ជូនទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ និង​កីឡាករ ម៉ី​ន អូស្មាន ត្រូវបាន​ខកខាន​ប្រកួតដោយសារ​ម៉ូតូ​ទឹកមាន​បញ្ហា​គ្រឿង​ម៉ាស៊ីនត្រូវ​ផ្អាក​ការចូលរួម​ប្រកួត។​ ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ Jet Ski World Cup and World Series 2021-2022 ​នេះបានធ្វើ​ការប្រកួត ៣​ជុំ​ធំៗតាំងពី​ចុងឆ្នាំ​២០២១ មកម្ល៉េះ ដោយ​ជុំ​ទី​១ ប្រកួត​នៅ​ប៉ូឡូញ និង​ជុំ​ទី​២ ប្រកួត​នៅ​អាមេរិក។ តែ​កីឡាករ​កម្ពុជាពុំបាន​ចូលរួម​នោះទេដោយសារ​បញ្ហា​កូ​វីដ​-១៩។ ដូច្នេះ​ការចូលរួម​ប្រកួត​ជុំ​ទី​៣ នៅ​ប្រទេស​ថៃ គ្រាន់តែ​ជា​ជ័យលាភី​សម្រាប់​ការប្រកួត​ក្នុង​ជុំ​ប៉ុណ្ណោះ ខណៈ​លទ្ធផល​ជារួម​ទាំង ៣​ជុំពុំ​ត្រូវបាន​គណៈកម្មការ​បូក​បញ្ចូល​នោះទេដោយសារ​ខ្វះ​ការប្រកួត ២​ជុំ​ដំបូង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm