យោធាអ៊ីស្រាអែល ប្រាប់ថា ខ្លួនបានយល់ព្រមលើផែនការ សម្រាប់ការវាយលុកថ្មី នៅហ្កាហ្សា

2025/08/14 02:56:45 am        56


យោធាអ៊ីស្រាអែល នៅថ្ងៃពុធ (ទី១៣ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានយល់ព្រមលើ «ក្របខ័ណ្ឌ» សម្រាប់ការវាយលុកថ្មី នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយការសម្រេចនេះកើតមានឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខ បានអំពាវនាវឲ្យមានការដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា។

សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយកងទ័ព បានឲ្យដឹងថា ប្រមុខកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ឯក Eyal Zamir «បានអនុម័តលើក្របខ័ណ្ឌដ៏សំខាន់ សម្រាប់ផែនការប្រតិបត្តិការរបស់ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) នៅតំបន់ហ្កាហ្សាស្ទ្រីប»។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu មិនបានផ្តល់ពេលវេលាច្បាស់លាស់នោះឡើយថា តើពេលណាដែលទាហានអ៊ីស្រាអែល នឹងចូលទៅក្នុងទីក្រុងដ៏ធំបំផុតរបស់ដែនដីនេះ ជាទីដែលមនុស្សរាប់ពាន់នាក់ បានភៀសខ្លួនទៅជ្រកកោន បន្ទាប់ពីរត់គេចពីការវាយលុក កាលពីមុន។

ទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងហ្កាហ្សា បានកើនឡើងកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសង្កាត់លំនៅឋាន Zeitoun និង Sabra បានរងគ្រោះ «ដោយការវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរ ដែលដាក់គោលដៅលើផ្ទះសម្បែងជនស៊ីវិល ដែលអាចរួមមានទាំងអគារខ្ពស់ៗផងដែរ»។

ព័ត៌មាននៃការផ្ដល់ការយល់ព្រមរបស់យោធា លើផែនការនេះ កើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហាម៉ាស បានប្រាប់ថា គណៈប្រតិភូជាន់ខ្ពស់បានទៅដល់ទីក្រុងគែរហើយ សម្រាប់ «ការពិភាក្សាបឋម» ជាមួយមន្ត្រីអេហ្ស៊ីប ស្តីពីបទឈប់បាញ់បណ្តោះអាសន្ន។

ផែនការរបស់រដ្ឋាភិបាលលោក Netanyahu ក្នុងការពង្រីកសង្រ្គាម នៅតំបន់ហ្កាហ្សា បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេលជាង ២២ខែ បានបង្កឲ្យមានការតវ៉ាជាអន្តរជាតិ ព្រមទាំងការប្រឆាំងក្នុងស្រុកផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm