ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង រួមនិង មន្ទីរ អង្គភាព ពាក់ព័ន្ធ ម្ចាស់រោងចក្រ សហគ្រាស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ មានរៀបចំវេទិកាផ្ដល់ឱកាសជូនពលករមកពីប្រទេសថៃនិងប្រទេសផ្សេងៗទៀតមកធ្វើការចុះឈ្មោះស្វែងរកការងារធ្វើបន្តនៅក្នុងមូលដ្ឋានខេត្ត ខណៈដែលពួកគាត់ទើបតែនឹងបានធ្វើមាតុភូមិនិវត្តន៍វិលចូលប្រទេស បន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសថៃ មានការប៉ះពាល់គ្នាដោយអាវុធ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុករមាសហែក ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង និងលោក លោកស្រី នៅក្នុងថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត រដ្ឋបាលស្រុកលោក លោកស្រី នៅក្នុងមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីក្រុមប្រឹក្សាឃុំទាំង១៦ និងពលករជាច្រើនពាន់នាក់ផងដែរ ។
ថ្លែងមានប្រសាសន៏បើកអង្គវេទិការចុះឈ្មោះស្វែងរកការងារធ្វើបន្ត នាឪកាសនោះឯកឧត្តម ប៉េង ពោធិសា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ជូនចំពោះបងប្អូនពលករទាំងអស់ដែលបានធ្វើដំណើរវិលចូលមកកម្ពុជាតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ដើម្បីបញ្ជៀស ពីការធ្វើទុកបុកម្នេញ ពីទាហាននិងពលរដ្ឋសៀមមកសន្តិសុខរបស់បងប្អូន ។
ឯកឧត្តមបានបន្តថា ការវិលត្រឡប់របស់បងប្អូននៅពេលនេះ គឺជាពេលវេលាមួយដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំនិងតម្រង់ទិសពីសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ស្តីពីការឆ្លើយតបទៅនិងជីវភាព និងការស្នាក់នៅ ថ្ងៃនេះរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវេទិការផ្តល់ឪកាសអោយពលករ មកពីប្រទេសថៃ និងប្រទេសផ្សេងៗបានជួបជុំ ចុះឈ្មោះដើម្បីស្វែងរកការងារធ្វើដោយផ្ទាល់នៅក្នុមូលដ្ឋានស្រុក ។ ហើយចំពោះការសម្របសម្រួលថ្ងៃនេះយើងបានរៀបចំអោយមានទាំងតំណាងរោងចក្រមកផ្ទាល់តែម្តង ដើម្បីមកសម្ភាសន៏ឬចុះឈ្មោះផ្ទាល់ហើយយើងក៏មានក្រុមការងារស្រុក ដើម្បីសម្របសម្រួលធ្វើអត្ថសញ្ញាណបណ្ត័ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ដោយសារបងប្អូនទៅប្រទេសថៃធ្វើការយូរ អញ្ចឹងនៅពេលគាត់មកវិញអត្តសញ្ញាណបណ្ណ័ខ្លះហួសសុពលភាព អ្នកខ្លះបាត់ សៀវភៅគ្រួសារ សំបុត្រកំណើតជាដើម អញ្ចឹងយើងមានរៀបចំធ្វើអត្រានុកូលដ្ឋាន ធ្វើសំបុត្រកំណើតសៀវភៅគ្រួសារ សៀវភៅស្នាក់នៅមាននៅទីនេះផ្ទាល់តែម្តង ដើម្បីកុំអោយគាត់មានការលំបាក ចំពោះអ្នកដែលមិនមានឯកសារយើងបំពេញអោយតែម្តង ហើយចំពោះការចុះឈ្មោះក្រុមហ៊ុននិ ងសម្ភាសន៏គាត់ផ្ទាល់តែម្តង ដឹងពីជំនាញរបស់គាត់ថាគាត់ចេះអ្វីខ្លះដើម្បីដាក់គាត់អោយត្រូវនិងតម្រូវការរបស់ក្រុមហ៊ុន ។
ពាក់ពន្ធ័ទៅនិងរដ្ឋបាលខេត្តរៀបចំវេទិការ ចុះឈ្មោះស្វែងរកការងារធ្វើ តំណាងពលករ បានមានចំណាប់អារម្មណ៏ ដោយគោរពសំដែងសារទរចំពោះរដ្ឋបាលស្រុក រដ្ឋបាលខេត្ត និងក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានបង្កើតអោយមានវេទិការនៅក្នុងស្រុក បង្កអោយពួកគាត់ងាយស្រួលមកចុះឈ្មោះស្វែងរកការងារធ្វើ ដូច្នេះពួកយើងខ្ញុំសូមថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តដែលបានគិតគូរខ្ពស់មកលើពួកគាត់ ។
តាមរបាយការណ៏របស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ ពលករស្វាយរៀងបានវិលពីប្រទេសថៃ និងប្រទេសផ្សេងចូលមកកម្ពុជា មានចំនួនជាង២ពាន់នាក់ ក្នុចំណោមពលរដ្ឋចំណាក់ស្រុកជាង៥ពាន់ ។ ដោយ ៖ ភា សារិទ្ធ