សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានសរសេរ «ប៉ុន្មានឆ្នាំមុនផ្ទុះរឿងផ្លែពោតជាអាវុធ
ប្រល័យលោក។ ប៉ុន្មានថ្ងៃនេះផ្ទុះរឿងផ្លែស្ពឺ ខ្ញុំចេះតែឆ្ងល់ថាមានរឿងអីទៀតហើយ? លុះដល់ស្រាវជ្រាវទៅទើបដឹងថាវាជារឿងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នជាមួយស្ត្រីទីមួយកាលពីក្មេងដែលផ្អែកសំខាន់លើសៀវភៅដែលសរសេរដោយលោក ឆាយ សុផល។»
សម្ដេចបន្តថា «វាជារឿងចាប់ផ្តើមពីការមិនចូលចិត្តដូចគ្នារវាងខ្ញុំ និងភរិយានៅពេលដែលមិន
ទាន់ស្គាល់គ្នា។ ឯកូនរបស់ខ្ញុំចាប់ផ្តើមពីផ្លែស្ពឺ ឬ(ហូបស្ពឺអត់)។ ខ្ញុំស្រាវជ្រាវរឿងនេះពីគ្រុបគ្រួសារដែលប្អូនៗពិសេសស្រីពៅបង្អាប់បងថ្លៃ (ហូបស្ពឺអត់)។»





