កា​មេ​រូ​ន​លេខ ១ ក្នុង​ពូ​ល​ ខណៈ​បូ​គី​ណា​ហ្វា​សូ​លេខ ២ ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ Africa Cup of Nations

2022/01/18 06:45:00 pm        70

​បាល់ទាត់៖ ​ក្រុម​ម្ចាស់​ផ្ទះ​កា​មេ​រូ​ន​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល A ក្នុងនាម​ជា​ក្រុម​លេខ ១ នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអាហ្វ្រិក Africa Cup of Nations ក្រោយ​ស្មើ​ជាមួយ​កាប់​វែ​រ ១-១​។ ​ក្រុម​ម្ចាស់ផ្ទះ​បើក​ការ​នាំមុខ​នៅ​នាទី​ទី៣៩ ដោយ Vincent Aboubakar ដែល​ឈ្នះ​ជា​គ្រាប់​ទី៥ របស់គេ​ក្នុង​ព្រឹត្តិការណ៍​។

​​តែ​ក្រុម​កាប់​វែ​រដែ​ល​ត្រូវការ​ជ័យជំនះ​ដើម្បី​ឡើង​ជុំ​បន្ត​នោះ​ក៏​តាម​ស្មើ​វិញ​បាន​នៅ​វគ្គ​ទី២ នាទី​ទី៥៣ ដោយ Garry Rodriguez​។ ​​កា​មេ​រូ​ន​មិនដែល​ចាញ់​ការប្រកួត​នៅ​រដ្ឋធានី Yaounde ឡើយ​តាំងពី​ឆ្នាំ១៩៨៨ និង​បានបញ្ចប់​ការប្រកួត​ក្នុង​ពូ​ល A នេះ​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ចាំ​ជួប​ជាមួយ​ក្រុម​លេខ ៣ ល្អ​បំផុត​នៅ​ពូ​ល C, D និង E​។ ​​ចំណែក​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល​នេះ​បូ​គី​ណា​ហ្វា​សូក៏បាន​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ដែរ​ក្នុងនាម​ជា​ក្រុម​លេខ ២ ក្នុង​ពូ​ល​។ ​Cyrille Bayala បើក​ការ​នាំមុខ​ឱ្យ​បូ​គី​ណា​ហ្វា​សូ​មុន​នៅ​នាទី​ទី២៤ មុន​ពេលដែល​ប្រធាន​ក្រុម​អេ​ចូ​ពី Getaneh Kedebe តាម​ស្មើ​វិញ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​នៅ​វគ្គ​ទី២​។

​​១-១ នេះ​បាន​រក្សា​ដល់​ចប់​ការប្រកួត​ដែល​មានន័យថា​ បូ​គី​ណា​ហ្វា​សា​មាន​កៅអី​នៅ​ជុំ​បន្ត​ទោះ​មាន​ ៤​ពិន្ទុ​ស្មើគ្នា​ជាមួយ​កាប់​វែ​រ​ក៏ដោយ​។ ​​បូ​គី​ណា​ហ្វា​សូ និង​កាប់​វែ​រ​មាន ៤ពិន្ទុ​ស្មើគ្នា និង​ផល​សង​គ្រាប់​បាល់​ស្មើគ្នា ​តែ​បូ​គី​ណា​ហ្វា​សូ​មាន​ស្ថិតិ​មួយ​ទល់​មួយ​ឈ្នះ​កាប់​វែ​រ​។ ​វគ្គ ១៦ក្រុម​ចុងក្រោយ​បូ​គី​ណា​ហ្វា​សូ​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ ២ នៅក្នុង​ពូ​ល C ដែល​រួមមាន​ម៉ា​រ៉ុ​ក ហ្កា​បុ​ង រឺ​ហ្កា​ណា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm