ចំហេះព្រៃរីករាលដាល និងរលកកម្ដៅយ៉ាងខ្លាំងក្លា បន្តដុតកម្លោចពាសពេញទ្វីបអឺរ៉ុបខាងត្បូង

2025/08/14 12:52:35 pm        94

ចំហេះព្រៃដ៏កម្រោល ដែលបង្កឡើងដោយអ្នកលួចដុតដោយចេតនា ឬដោយសារកម្លាំងរន្ទះបាញ់ ហើយឆាបឆេះកាន់តែអាក្រក់ឡើងក្រោមរលកកម្ដៅកំណាច និងខ្យល់បក់ខ្លាំងក្លា បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង កាលពីថ្ងៃពុធ (១៣ សីហា) ដោយបានដុតបំផ្លាញលំនៅឋាន និងបង្ខំអ្នកស្រុក និងអ្នកទេសចររាប់ពាន់នាក់ឱ្យភៀសខ្លួន។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រសហភាពអឺរ៉ុប បានឱ្យដឹងថា ចំហេះព្រៃបានប៉ះពាល់ដល់ផ្ទៃដីជិត ៤៤០.០០០ហិចតា នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ រហូតមកដល់ពេលនេះនៅក្នុងឆ្នាំ២០២៥ ពោលគឺកើនទ្វេដងបើធៀបនឹងពេលដូចគ្នានៃឆ្នាំ ដែលចាប់តាំងពីឆ្នាំ២០០៦មក។

ស្របពេលកម្ដៅគ្របសង្កត់អឺរ៉ុបខាងត្បូង អាជ្ញាធរក្រិកបានប្រាប់អ្នកស្រុក និងអ្នកទេសចរនៅលើប្រជុំកោះ Chios និងតំបន់មួយចំនួនទៀត ឱ្យផ្លាស់ទៅកន្លែងសុវត្ថិភាព ខណៈភ្លើងរាលដាលជិតដល់។ មនុស្សមួយចំនួនបានស្លាប់នៅអេស្ប៉ាញ អាល់បានី និងទួរគី ជាមួយនឹងមនុស្សរាប់សិបនាក់ទៀត រួមទាំងអ្នកពន្លត់អគ្គីភ័យ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយស្រូបផ្សែងខ្លាំងពេក និងរបួសរលាក។

ចំហេះនៅតំបន់ Trancoso ក្នុងប្រទេសព័រទុយហ្គាល់ ដែលឆាបឆេះតាំងតែពីថ្ងៃសៅរ៍សប្ដាហ៍មុនមក បានកើនកម្លាំងកាន់តែអាក្រក់ទៅៗ។ សីតុណ្ហភាពដ៏ក្ដៅគគុកវិញក៏បានកើនលើស ៤០អង្សាសេ នៅក្នុងទីតាំងជាច្រើននៅដើមសប្តាហ៍នេះ ជាមួយនឹងសីតុណ្ហភាពកម្រិតកំណត់ត្រា បានវាយប្រហារប្រទេសបារាំង និងស្លូវេនី៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
2025/08/16 05:32:34 pm        1
ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
2025/08/16 05:28:41 pm        1
ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
2025/08/16 05:28:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន

2025/08/16 06:59:26 pm
​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ
2025/08/16 06:52:49 pm
​ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
2025/08/16 05:32:34 pm
​ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
2025/08/16 05:28:41 pm
​ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
2025/08/16 05:28:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/12 02:35:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/12 12:29:32 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/14 04:05:35 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/16 01:44:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am