អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ និងព្រះវិហារ​អាចទៅ​ចុះ​ឈ្មោះប្រ​ឡងរាជធានី-ខេត្ត ដទៃបើមិនចង់ប្រឡងនៅខេត្តខ្លួន

2025/08/14 08:01:49 pm        644

ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបេក្ខជនប្រឡងបាក់ឌុប នៅខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ អាចទៅចុះឈ្មោះប្រឡងនៅតាមបណ្ដារាជធានី-ខេត្តដទៃ។ ការ​ងារ​នេះ​បេក្ខជន ត្រូវទៅចុះឈ្មោះឱ្យបានមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ។ ករណីបេក្ខជន មិន​ទៅ​ចុះ​ឈ្មោះប្រឡងនៅរាជធានីខេត្តដទៃ គឺពួកគេត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ សម្រាប់​សិស្ស​នៅ​ខេត្ត​ព្រះវិហារ រីឯសិស្សនៅឧត្តរមានជ័យ ត្រូវមកប្រឡងនៅស្រុកពួក ខេត្តសៀមរាប។ នេះ​ជា​ការ​បញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

ការផ្ទុះអាវុធឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា បានបង្កផលប៉ះពាល់ជាច្រើន​ដល់​ជីវិ​ត​រស់​នៅ​សម្រាប់​ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន។ វិស័យអប់រំ ក៏បានរងផលប៉ះ​ពាល់​ដោយ​សារ​ការឈ្លានពាននេះផងដែរដោយសាលារៀនមួយចំនួនរងការបំផ្លិចបំផ្លាញ ឈាន​ដល់​ការ​ផ្អាក​ការសិក្សា និងធ្វើឱ្យមានការពន្យា​ពេល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ទូទាំង​ប្រទេស​ ដោយផ្លាស់ពីថ្ងៃទី១៨-១៩ ខែសីហា ទៅរៀបចំនៅថ្ងៃទី ២៨-២៩ ខែសីហាវិញ។

សម្រាប់​ការងារប្រឡងបាក់ឌុបនេះដែរ ក្រសួងអប់រំបាន​ជួយ​សម្រួល​ដល់​បេក្ខជន​ដែល​រស់​នៅ​ខេត្ត​ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ការសម្រួល គឺអនុញ្ញាតឱ្យសិស្សទាំងពីរខេត្ត អាចទៅចុះ​ឈ្មោះ​ប្រ​ឡងនៅរាជធានីខេត្តដទៃ ឱ្យបានមុនថ្ងៃទី ១៥ ខែសីហា។ ចំពោះ​បេក្ខជន​ដែល​មិន​ទៅ​ចុះ​ឈ្មោះ​ប្រឡងនៅរាជធានីខេត្តដទៃនោះទេ ពួកគេត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ សម្រាប់​បេក្ខជន​រស់​នៅខេត្តព្រះវិហារ រីបេក្ខជននៅខេត្តឧត្តរមានជ័យ ត្រូវទៅប្រឡង​នៅ​ស្រុក​ពួក​ខេត្តសៀ​មរាប។ នេះជាការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង​កីឡា។

អ្នកនាំពាក្យលើកឡើងបន្ថែមថា ជាការសម្រួលបន្ថែម ក្រសួងអប់រំ យុវជន និងកីឡា នឹង​ផ្ដល់​ជូន​ការ​ដឹក​ជញ្ជូនបេក្ខជនពី ខេត្តឧត្តរមានជ័យ ទៅប្រឡង នៅស្រុកពួក ខេត្តសៀមរាប ហើយក៏​ផ្ដល់​ជូន​ការ​ស្នាក់នៅ និងការហូបចុកសម្រាប់កំឡុងពេលប្រឡងផងដែរ។

គិតត្រឹមថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥នេះ កាលបរិច្ឆេទ​ប្រឡ​ងបា​ក់​ឌុប​ទូទាំង​ប្រទេស​នៅ​រក្សា​ដដែល គឺថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥។ កាលបរិច្ឆេទប្រឡងនេះ ក៏ស្រប​ពេល​ដែល​កិច្ច​ព្រមព្រៀងឈប់បាញ់បន្តមានប្រសិទ្ធភាព៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm