ពលករខ្មែរអះអាងថា មិនត្រឡប់ទៅថៃវិញទេ បើទោះបីជាស្ថានភាពវិលត្រឡប់ដូចដើមក្តី

2025/08/14 08:17:06 pm        736

ក្រុមពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានបញ្ជាក់ថា ទៅថ្ងៃអនាគតខាងមុខ បើ​ទោះ​បី​ជា​ស្ថានភាពព្រំដែនវិលត្រឡប់ទៅជាធម្មតាឡើងវិញ ពួកគាត់ក៏មិនវិលត្រឡប់ទៅរស់នៅ និង​ធ្វើ​ការ​នៅថៃទៀតទេ ដោយសារការងារនៅកម្ពុជាមានសម្បូរបែប ប្រាក់ខែក៏​សមរម្យ​ព្រម​ទាំង​មាន​អត្ថ​ប្រយោជន៍​ជាច្រើនថែមទៀត ជាពិសេស បានរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្ត​ភ័ក្តិ​ជា​ដើម​។

អ្នកស្រី ប៊ុន ថា អតីតពលករនៅថៃប្រមាណ១៥ឆ្នាំ និង​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ក្នុង​រោង​ចក្រ​ស្បែក​ជើង ហ្គោលដេន ប្រស្ពើរ ហ្វ៊ូតវែរ ស្ថិតនៅរាជធានីភ្នំពេញ បានបង្ហាញការសប្បាយចិត្ត និង​អរគុណ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលបានយក​ចិត្ត​ទុក​ដាក់​ផ្តល់រថយន្ត​ចាំ​ទទួល​ជូន​ដំណើរ​ពី​ច្រក​ព្រំដែន​រហូត​ដល់​ផ្ទះដោយឥតគិតថ្លៃ។ អ្នកស្រី បានអំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃ ឱ្យ​ត្រឡប់​មក​ស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូររោងចក្រ សហគ្រាសនៅទូទាំងប្រទេស សម្បូរ​ការងារធ្វើដែលបងប្អូនត្រឡប់មកវិញចង់ទៅធ្វើការនៅខេត្តណាក៏បាន។

ក្រុមពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃកាលពីដើមខែសីហានេះ បាន​​សម្តែង​ការ​ដឹង​គុណ​ និងអរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលបានជួយសម្របសម្រួលនៅពេលត្រឡប់​មក​ពី​ថៃ​វិញ ហើយផ្ដល់ឱកាសការងារឱ្យធ្វើភ្លាមៗ។ ក្រុមពលករ បានបង្ហាញការប្ដេជ្ញាចិត្ត នឹងខិត​ខំ​ធ្វើ​ការ​ងានៅ​ប្រទេសខ្មែរលែងត្រឡប់ទៅថៃទៀតវិញទៀតហើយ ខណៈការងារក្នុងស្រុកមាន​ច្រើន​ជំរើស ហើយប្រាក់ចំណូលក៏ទទួលបានមិនចាញ់ការងារនៅប្រទេសថៃផងដែរ ព្រម​ទាំង​មាន​អត្ថ​ប្រយោជន៍ជា​ច្រើនថែមទៀតផង។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ បានចេញសេចក្តីណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។ បន្ថែមពីនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រ គួរតែចូលរួមឱ្យបានសកម្មក្នុង «វេទិកាការងារ» ដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះតទៅ នៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនៅតាមទីរួមខេត្ត។ ដោយឡែក នៅរាជធានីភ្នំពេញ មានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទី៣. នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm