សហភាពអឺរ៉ុប ត្រៀមបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើបទឈប់បាញ់នៅអ៊ុយក្រែន ត្រូវបានព្រមព្រៀង

2025/08/14 09:45:09 pm        221

សារព័ត៌មាន Sky News បានរាយការណ៍ដោយដកស្រង់ប្រភពរបស់គណៈកម្មការអឺរ៉ុបថា សហភាពអឺរ៉ុប (EU)កំពុងវាយតម្លៃលទ្ធភាពនៃការបន្ធូរបន្ថយជាបន្តបន្ទាប់នូវទណ្ឌកម្មប្រឆាំងរុស្ស៊ី ប៉ុន្តែប្រសិនបើបទឈប់បាញ់នៅអ៊ុយក្រែន ត្រូវបានព្រមព្រៀងគ្នា។

ប្រភពបានសម្តែងក្តីសង្ឃឹមថា បទឈប់បាញ់ដំបូងរយៈពេល ១៥ថ្ងៃ អាចត្រូវបានសម្រេចភ្លាមៗ ហើយត្រូវបានអនុវត្តដោយការផ្អាកការប្រយុទ្ធគ្នាឲ្យបានកាន់តែយូរ។ យោងតាមពួកគេ ការបន្ធូរបន្ថយមួយផ្នែកនៃទណ្ឌកម្ម នឹងអាចធ្វើទៅបាន នៅពេលដែលដំណាក់កាលទី ២ ចាប់ផ្តើម ប៉ុន្តែផែនការសម្រាប់ការដាក់ទណ្ឌកម្ម នឹងត្រូវអនុវត្តឡើងវិញភ្លាមៗ ប្រសិនបើមានការរំលោភលើបទឈប់បាញ់ណាមួយ កើតឡើង។

ដោយឡែក សារព័ត៌មាន Sky News បានដកស្រង់ប្រភពរដ្ឋាភិបាលអ៊ីតាលី ដែលបង្ហាញពីក្តីសង្ឃឹមថា អឺរ៉ុបនឹងចូលរួមក្នុងកិច្ចពិភាក្សារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រភពបាននិយាយទៀតថា ប្រធានបទនេះ ត្រូវបានលើកឡើង ក្នុងអំឡុងពេលសន្ទនារបស់លោក ត្រាំ ជាមួយមេដឹកនាំអឺរ៉ុប ដែលបានធ្វើឡើង កាលពីថ្ងៃទី ១៣ ខែសីហា។

កាលពីថ្ងៃទី ០៨ ខែសីហា លោក ត្រាំ បានប្រកាសថា លោកសង្ឃឹមថា នឹងជួបជាមួយលោក ពូទីន នៅរដ្ឋ Alaska នៅថ្ងៃទី ១៥ ខែសីហា។ ក្រោយមកជំនួយការប្រធានាធិបតីរុស្ស៊ីលោក Yury Ushakov បានបញ្ជាក់ពីពេលវេលា និងទីកន្លែងនៃកិច្ចប្រជុំកំពូលនាពេលខាងមុខ។ លោកបានលើកឡើងថា ការពិភាក្សា ត្រូវបានគេរំពឹងថា នឹងផ្តោតលើការស្វែងរកជម្រើសសម្រាប់ដំណោះស្រាយសន្តិភាពរយៈពេលវែង នៅអ៊ុយក្រែន។ កិច្ចពិភាក្សានេះ នឹងក្លាយជាជំនួបផ្ទាល់លើកដំបូងរវាងមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់តំណែងសេតវិមានវិញ ក្នុងខែមករា ឆ្នាំ ២០២៥។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm