កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យោធាអ៊ីស្រាអែលបន្តធានានូវការផ្តល់ជំនួយមនុស្សធម៌តាមផ្លូវអាកាស ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។
កងកម្លាំងការពារអ៊ីស្រាអែល បានបញ្ជាក់ថា៖«ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ កញ្ចប់ជំនួយចំនួន ១១៩កញ្ចប់ ដែលមានអាហារសម្រាប់អ្នករស់នៅតំបន់ហ្កាហ្សស្ទ្រីប ត្រូវបានទម្លាក់តាមអាកាស ដោយប្រទេសចំនួន ៦ ផ្សេងគ្នា» ដោយបន្ថែមថា បែលហ្ស៊ិក អាល្លឺម៉ង់ ហ្ស៊កដានី អ៊ីតាលី អារ៉ាប់រួម និងបារាំងបានចូលរួមក្នុងប្រតិបត្តិការទម្លាក់ជំនួយតាមអាកាសនេះ។
កងកម្លាំង IDF បាននិយាយថា៖ ខ្លួននឹងបន្តធ្វើការ ដើម្បីកែលម្អការឆ្លើយតបផ្នែកមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប រួមជាមួយនឹងសហគមន៍អន្តរជាតិ ខណៈពេលដែលបដិសេធការអះអាងមិនពិតអំពីការបង្អត់អាហារដោយចេតនា នៅក្នុងតំបន់ហ្កាហ្សា»។