ប៉ូឡូញនិយាយថា រុស្ស៊ី ចង់លើកយកការកាត់បន្ថយកងទ័ពណាតូ ទៅក្នុងកិច្ចពិភាក្សាស្ដីពីអ៊ុយក្រែន

2025/08/14 10:30:23 pm        367

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយកាលពីថ្ងៃពុធ (១៣ សីហា) ថា រុស្ស៊ី ចង់បញ្ចូលប្រធានបទនៃការកាត់បន្ថយវត្តមានកងទ័ពណាតូ ទៅក្នុងកិច្ចសន្ទនាណាមួយស្ដីពីអនាគតរបស់អ៊ុយក្រែន ខណៈជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក-រុស្ស៊ី នៅរដ្ឋអាឡាស្កា ខិតកាន់តែជិត។

ថ្លែងប្រាប់អ្នកយកព័ត៌មាន លោក Tusk បាននិយាយថា "គ្រប់បានឮអស់ជាច្រើនថ្ងៃកន្លងមកនេះថា រុស្ស៊ីចង់ដាក់បញ្ចូលប្រធានបទកាត់បន្ថយវត្តមានទ័ពរបស់អង្គការណាតូ ជាឧទាហរណ៍នៅក្នុងប្រទេសប៉ូឡូញជាដើម ដាក់ទៅក្នុងកិច្ចសន្ទនាណាមួយដែលទាក់ទងនឹងអនាគតអ៊ុយក្រែន"។ លោកក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសម្ព័ន្ធភាពអន្តរជាតិដ៏រឹងមាំលើបញ្ហានេះ។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ បាននិយាយថា ប៉ូឡូញរំពឹងថានឹងក្លាយជាប្រទេសចុងក្រោយគេនៅអឺរ៉ុប ដែលអាមេរិកនឹងដកទ័ពរបស់ខ្លួនចេញ ខណៈទីក្រុងវ៉ាស៊ីនតោន គិតចង់កាត់បន្ថយវត្តមានយោធាអាមេរិក នៅទូទាំងទ្វីប។

កន្លងមក វិមានក្រឹមឡាំងបានបដិសេធរបាយការណ៍នានា ដែលថាក្រុមមន្ត្រីរុស្ស៊ី បានស្នើឱ្យអាមេរិក ដកទ័ពរបស់អង្គការណាតូ ចេញពីប្រទេសនៅជិត ឬជាប់ព្រំដែនរុស្ស៊ី។ គួរឱ្យដឹងថា រុស្ស៊ីតែងខឹងសម្បារជាសាធារណៈ ឬស្ងាត់ៗ អស់ជាច្រើនឆ្នាំមកហើយពីវត្តមានកងទ័ពណាតូ ក្នុងប្រទេសជាំច្រើនដូចជារដ្ឋបាល់ទិកទាំងបី និងប៉ូឡូញ ជាដើម ហើយក៏បានត្អូញត្អែរយ៉ាងខ្លាំងពីទីតាំងខែលការពារមីស៊ីលរបស់ណាតូនៅប៉ូឡូញ និងរូម៉ានី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        4
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm