ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា និង​ក្នុងតំបន់»

2025/08/14 10:49:57 pm        598

ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់​ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បប​រមា បានអញ្ជើញជា​អធិបតី​បើកសិក្ខាសាលា​ត្រី​ភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋ​កិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួ​លអប្បបរមា​នៅកម្ពុជា និង​ក្នុង​តំបន់» ដែល​រៀប​ចំឡើង​នៅទីស្តី​ការ​ក្រសួង ដោយ​មាន​ការ​ចូលរួមពីថ្នាក់ដឹក​នាំជាន់ខ្ពស់​នៃរាជរ​ដ្ឋាភិបា​ល អង្គ​ការអន្តរ​ជាតិ​ខាង​ការ​ងារ(ILO) តំណាង​ភាគី​អង្គ​ការវិជ្ជា​ជីវៈ​របស់​កម្មករ​និយោ​ជិត និង​តំណាង​ភាគី​អង្គការ​វិជ្ជា​ជីវៈ​របស់​និយោជក​ប្រមាណ ១៣០រូប។

ថ្លែងក្នុង​សិក្ខាសាលា​ត្រីភាគីនេះ ឯកឧត្តម គួច សុមាន បាន​បង្ហាញ​ក្តីស​ង្ឃឹម​ជឿជាក់​ថា សិក្ខា​សាលា​ត្រីភា​គីនេះ​ នឹង​ក្លាយជា​វេទិកា​មួយ​ដ៏សំ​ខា​ន់ សម្រាប់​គ្រប់​ភា​គី ដើម្បី​ជាមូល​ដ្ឋាន និង​ធាតុ​ចូល​បន្ថែម ក្នុង​ការច​រចាប្រាក់​ឈ្នួលអ​ប្បរ​មាសម្រាប់​ឆ្នាំ២០២៦។ 

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋលេ​ខា​ធិ​ការ បាន​បន្ត​លើក​ឡើង​ថា ក្រសួង​នឹង​បន្ត​ខិត​ខំ​បន្ថែម​ទៀត ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និងប​ទ​ប្បញ្ញ​ត្តិពាក់ព័​ន្ធនឹង​ការ​ងារ រួមនឹង​ការពង្រឹង​ពង្រីក​យន្តការ​និង​សមត្ថ​ភាព​ស្ថាប័​ន និង​បង្កើន​កិច្ច​សហ​ការ​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ ដើម្បីធ្វើ​យ៉ាងណាឱ្យកម្ពុជាអាចធានាបាន​នូវ​ភាពប្រកួត​ប្រជែងរ​បស់​ខ្លួន​ពីមួយ​ឆ្នាំទៅមួ​យ​ឆ្នាំ។

ទន្ទឹម​គ្នានេះ ឯកឧត្តម​រដ្ឋលេ​ខាធិការ ជឿជា​ក់យ៉ាង​មុត​មាំង​ថា ក្រោយច​ប់សិក្ខាសាលាត្រីភា​គីនេះ គ្រប់​ភាគីទាំ​ងអស់នឹ​ងយល់ដឹ​ងកាន់​តែច្បា​ស់អំ​ពីស្ថាន​ភាព​សេដ្ឋកិ​ច្ច និងស​ង្គម ព្រមទាំង​ការវិវ​ឌ្ឍនៃ​ប្រាក់​ឈ្នួលអ​ប្បប​រមាក្នុង​តំបន់ ដើម្បីជា​មូល​ដ្ឋាន​រៀងៗ​ខ្លួន​ក្នុង​ការ​ចរ​ចាកំណត់​ប្រាក់​ឈ្នួល​អប្បប​រមាខា​ងមុខ។​ 

ទ​​ន្ទឹមនេះ​ អគ្គលេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បប​រមា នឹងប​ន្តធ្វើការជិត​ស្និទ្ធ​ជាមួយភា​គីពា​ក់ព័ន្ធ ជាពិសេសអង្គការ​អន្តរ​ជាតិ​ខាងការ​ងារ (ILO) ក្នុងកា​រពង្រឹង​សមត្ថ​ភាព​របស់​សមា​ជិក​ សមាជិ​កា​ក្រុមប្រឹ​ក្សាជា​តិប្រាក់ឈ្នួល​អប្បប​រមា ដើម្បីបំ​ពេញ​តួនា​ទីរប​ស់​ខ្លួន​ឯង​ឱ្យកាន់​តែល្អ​ប្រសើរ​ក្នុង​ការពិ​ភាក្សាច​រចា​ប្រាក់​ឈ្នួល​អប្ប​ប​រមា​នាពេ​លអ​នាគ​ត​៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        171
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm