ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ

2025/08/14 10:57:50 pm        382

ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសបន្ដកុងត្រាថ្មី ជាមួយកីឡាករសំខាន់ៗ ២រូប រួមមានប្រធានក្រុម សឿយ វិសាល និងខ្សែបម្រើវ័យក្មេង ជូ ស៊ិនទិ ដើម្បីបន្ដជួយក្រុមប្រកួតប្រជែង ក្នុងរដូវកាលថ្មី ឆ្នាំ២០២៥/២៦ ខាងមុខ។

ការសម្រេចបន្ដកុងត្រាថ្មីរបស់ក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជានេះ ធ្វើឡើងក្រោយការប្រកួតលីគរដូវកាលថ្មី ឆ្នាំ២០២៥/២៦ បានដំណើរការប្រកួតសន្សំពិន្ទុបាន ១សប្ដាហ៍កន្លងទៅ ខណៈក្រុមមានភារកិច្ចជាច្រើន ត្រៀមប្រកួតប្រជែងក្នុងរដូវកាលនេះ ទាំងពានសម្ដេចតេជោ ហ៊ុន សែន, ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ និងពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League ជាដើម។

ក្រឡេកមកចាប់អារម្មណ៍កីឡាករ ដែលព្រះខ័នរាជស្វាយរៀង ទើបប្រកាសបន្ដកុងត្រាវិញ សម្រាប់ សឿយ វិសាល បានចំណាយពេលជាង ១២ឆ្នាំមកហើយ ជាមួយក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង បន្ទាប់ពីរូបគេបានចាកចេញពីអតីតក្រុមអាស៊ីអឺរ៉ុបយូណាយធីត កាលពីឆ្នាំ២០១៤ ។ វិសាល ត្រូវបានចាត់ទុកជាខ្សែការពារដ៏សំខាន់របស់ក្លិប ព្រមទាំងក្រុមជម្រើសជាតិកម្ពុជា ដែលតែងបង្ហាញវត្តមានក្នុងជម្រើស ១១នាក់ដំបូងស្ទើរគ្រប់ការប្រកួតទៀតផង។

ចំណែកកីឡាករវ័យ ២២ឆ្នាំ ជូ ស៊ិនទិ ក៏ត្រូវបានចាត់ទុកជាកីឡាករស្នូលមួយរូបរបស់ក្លិបផងដែរ ។ ទោះបីមានកាយសម្បទាមិនសូវធំ តែទេពកោសល្យ និងបច្ចេកទេសដ៏ល្អរបស់រូបគេ បានទាក់ចិត្តគ្រូបង្វឹកជាច្រើន ដែលធ្លាប់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង តាំងពីរូបគេបានចាកចេញពីជំរំបណ្ដុះបណ្ដាលនៃសាលាបាល់ទាត់ជាតិបាទី កាលពីឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ដែលជាក្លិបអាជីពដំបូងរបស់ខ្លួន ។ ការបន្ដកុងត្រាថ្មីនេះ គឺជាឱកាសសម្រាប់ ជូ ស៊ិនទិ ក្នុងការបង្ហាញ និងអភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរ ក្នុងការរួមចំណែកជួយក្រុម ជាមួយការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិចំពោះមុខជាច្រើន។

សម្រាប់ភារកិច្ចបន្ទាប់របស់ក្លិប បន្ទាប់ពីប្រកាសបន្ដកុងត្រាថ្មីជាមួយកីឡាករស្នូលទាំងពីរ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីជួបការប្រកួតសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នាថ្ងៃទី១៦ ខែសីហាខាងមុខ មុនចាប់ផ្ដើមយុទ្ធនាការថ្មី ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ ពូលB ដោយត្រូវជួបក្រុមឈ្នះវគ្គ Play Off រវាងក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Ezra FC របស់ឡាវ ក្រៅដីមុនគេ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        294
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        366

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm