កម្ទេច​ផេះ​ភ្នំភ្លើង​បង្ខំ​ឲ្យ​ពន្យារពេល​ការ​ដឹក​ជំនួយ​ទៅកាន់​ប្រទេស​តុង​ហ្គា​ ខណៈ​មាន​របាយការណ៍​ខូចខាត​

2022/01/18 12:20:08 pm        1.4 K

​​តុង​ហ្គា៖ តាមរយៈ​វីដេអូ​ថត​ពីលើ​អាកាស​បញ្ចេញ​ដោយ​យោធា​ណូ​វ៉ែល​ហ្ស៊េ​ឡង់ កម្ទេចផេះ​ភ្នំភ្លើង​យ៉ាង​ក្រាស់​កំពុង​គ្របដណ្ដប់​លើ​លំនៅឋាន​ជាច្រើន​ខ្នង និង​ចម្ការ​បន្លែ​នៅ​លើ​ប្រទេស​តុង​ហ្គា ដែល​ជា​កោះ​ស្ថិតនៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ យោង​តាម​អ្នក​សម្រប​ស្រួល​កម្មវិធី​របស់​អង្គការសហប្រជាជាតិ នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិកមនុស្ស ​៣​នាក់បាន​ស្លាប់​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​ក្នុង​ប្រទេស​តុង​ហ្គា​កាលពី​ថ្ងៃ​សៅរ៍។​

យោង​តាម​របាយការណ៍​របស់​កោះ​នេះ​បាន​និយាយ​ថា ​ស្ត្រី​ជនជាតិ​អង់គ្លេសជា​បុគ្គលិក​អង្គការ​សប្បុរសធម៌​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថាបាន​ស្លាប់ក្រោយ​បាន​បាត់​ខ្លួន​ បន្ទាប់ពី​កា​ផ្ទុះ​ភ្នំភ្លើង​ក្រោម​ទឹក​ដ៏​ធំបង្កើត​ឲ្យ​មានការ​រញ្ជួយ​ដី​កម្រិត ៧​.៤រ៉ិចទ័រ និង​បង្ក​ជា​រលក​យក្ស​ស៊ូណាមិវាយប្រហារ​តំបន់ឆ្នេ​របស់​កោះ​នេះ​ និង​រាលដាល​ដល់​ប្រទេស​ជាច្រើន​ទៀត។​ ​កម្ទេចផេះដែល​កំពុង​គ្របដណ្ដប់​ផ្លូវ​រត់​យន្តហោះ កំពុង​ពន្យា​រពេល​ការដឹកជញ្ជូន​ជំនួយ​ទៅកាន់ប្រទេស​តុង​ហ្គា ជាទី​ដែល​ការខូចខាត​ធ្ងន់​ធ្ងរ​ត្រូវគេ​រាយការណ៍​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការផ្ទុះ​នៅ​បាតសមុទ្រ​ដ៏​ធំ ​និង​រលក​យក្ស​ស៊ូណាមិ​។​

​យោធា​​ណូ​វែ​ល​ហ្ស៊េ​ឡង់​កំពុង​ដឹកជញ្ជូន​ជំនួយ​ចាំបាច់​បំផុត ​ដូចជា​ទឹកស្អាត​សម្រាប់​ទទួល​ទាន និង​សម្ភារ​ផ្គត់ផ្គង់​ផ្សេងទៀត ប៉ុន្តែ​បាន​និយាយថា ការដឹកជញ្ជូន​ជំនួយ​នឹងត្រូវ​ពន្យា​ពេល​យ៉ាងហោចណាស់​ ១​ថ្ងៃ​ទៀតដោយសារ​កម្ទេចផេះ​ភ្នំភ្លើងគ្របដណ្ដប់​លើផ្លូវរ​ត់របស់​យន្តហោះ​។​ ​រលក​យក្ស​ស៊ូណាមិ​នកម្ពស់​ប្រហែល ៨០​​សង់ទីម៉ែត្របាន​វាយប្រហារ​តំបន់ឆ្នេរ​សមុទ្រ​របស់​ប្រទេស​តុង​ហ្គា និង​ទូទាំង​តំបន់សមុទ្រ​ប៉ាស៊ីហ្វិក ដែល​បណ្ដាល​ឲ្យ​ខូចខាត​តិចតួច​ចាប់ពី​ប្រទេស​ណូ​វែ​ល​ហ្ស៊េ​ឡង់ដល់ទីក្រុង Santa Cruz​ ដែលជា​ទីក្រុង​ធំ​បំផុត​របស់​រដ្ឋ California សហរដ្ឋអាមេរិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm