អតីតមន្ត្រីចារកម្មកងម៉ារីនអាមេរិក និងជាអតីតអ្នកត្រួតពិនិត្យអាវុធរបស់អង្គការសហប្រជាជាតិ លោក Scott Ritter បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា អឺរ៉ុបមិនអាចទប់ទល់នឹងជម្លោះអ៊ុយក្រែន ដោយគ្មានអាមេរិកបានទេ គឺខ្លួនគ្មានសមត្ថភាពគាំទ្រអ៊ុយក្រែន ដោយគ្មានធនធានរបស់ប្រទេសនោះទេ។

លោក Ritter បានលើកឡើងថា៖«ខ្ញុំមិនគិតថា អឺរ៉ុបអាចទ្រទ្រង់ជម្លោះនេះបានទេ [បើគ្មានសហរដ្ឋអាមេរិក] ចុះជាមួយអង្គការណាតូវិញ? អង្គការណាតូ មិនមានអ្វីទេ បើគ្មានសហរដ្ឋអាមេរិកនោះ។ ប្រសិនបើសហរដ្ឋអាមេរិក សម្រេចចិត្តថា ខ្លួននឹងមិនផ្តល់ធនធានរបស់ខ្លួនដល់ជម្លោះអ៊ុយក្រែន នោះជម្លោះនេះ លែងមានការចូលរួមរបស់អង្គការណាតូទៀតហើយ។
លោកបានបន្តថា សេដ្ឋកិច្ចរបស់អឺរ៉ុប កំពុងតែ «បរាជ័យ» ខណៈដែលទ្វីបនេះ កំពុងស្ថិតក្នុងដំណើរការនៃការបំផ្លិចបំផ្លាញឧស្សាហកម្ម។ «ពួកគេបានអស់ធនធានយោធារបស់ពួកគេ តាមរយៈការបញ្ជូនពួកវាទៅឲ្យអ៊ុយក្រែន។ ពួកគេមិនអាចបំពេញធនធានទាំងនេះបានទេ។ ការរួបរួមសាមគ្គីរបស់ពួកគេ ត្រូវបែក បាក់។ យើងមានប្រជាជាតិនៅអឺរ៉ុប ចាប់ផ្តើមនិយាយថា ពួកគេមិនចង់ជាផ្នែកមួយនៃសហភាពអឺរ៉ុបទេ។ យើងឃើញការកើនឡើងនៃចលនានយោបាយប្រឆាំងនឹងអឺរ៉ុប នៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង រូម៉ានី សាធារណរដ្ឋឆេក និងប្រទេសស្លូវ៉ាគីជាដើម។
