ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ចុះចតខុសអាកាសយានដ្ឋាន នៅកូរ៉េខាងត្បូង

2025/08/15 12:27:47 am        132

ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី កំពុងរងការរិះគន់ បន្ទាប់ពីជើងហោះហើរទៅពីអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Gimpo នៅប្រទេសកូរ៉េខាងត្បូង ដែលជាការផ្ទុយពីគោលដៅគ្រោងទុក នៅអាកាសយានដ្ឋាន Incheon។

ដោយដំបូងឡើយគ្រោងទៅដល់ទីក្រុង Incheon វេលាម៉ោង ៧:៥០យប់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី១៣ ខែសីហា ជើងហោះហើរលេខ D7 506 របស់ក្រុមហ៊ុន AirAsia ត្រូវបានគេរាយការណ៍ថា បានចុះចតនៅអាកាសយានដ្ឋាន ក្នុងទីក្រុង Gimpo ចម្ងាយ ២៥គីឡូម៉ែត្រពីទីក្រុង Incheon នៅម៉ោង ៨:០៨យប់ បន្ទាប់ពីហោះឆ្វែលក្រឡឹងនៅលើអាកាស។

យោងតាមអ្នកដំណើរនៅលើជើងហោះហើរនេះ បានឲ្យដឹងថា បន្ទាប់ពីកាពីតែន បានប្រកាសថា ពួកគេបានទៅដល់ទីក្រុង Incheon ហើយ មនុស្សម្នាបានក្រោកឈរឡើងយកកាបូបរបស់ពួកគេចេញពីយន្តហោះ ប៉ុន្តែមានអ្នកខ្លះមើលទៅខាងក្រៅបង្អួច និងទូរសព្ទរបស់ពួកគេ ទើបដឹងថា ពួកគេកំពុងស្ថិតនៅទីក្រុង Gimpo។

យោងតាមសាជីវកម្មអាកាសយានដ្ឋានកូរ៉េ បានឲ្យដឹងថា អ្វីដែលបណ្តាលឲ្យជើងហោះហើរបង្វែរទៅចុះចតនៅទីក្រុង Gimpo គឺដោយសារ «ភាពច្របូកច្របល់» នៅអាកាសយានដ្ឋាន Incheon ជាកន្លែងដែលយន្តហោះបានចាក់សាំងមុនពេលចេញដំណើរទៅកាន់ទីក្រុង Incheon ប្រហែល ២ម៉ោងក្រោយមក នៅម៉ោង ១០:១៧យប់។

បើតាមស្ត្រីអ្នកដំណើរម្នាក់ បានឲ្យដឹងថា កាពីតែន និងបុគ្គលិកនៃជើងហោះហើរនេះ បានសុំអភ័យទោស ដោយសារបញ្ហាប្រព័ន្ធប្រកាសសាធារណៈ នៅពេលដែលយន្តហោះបានចេញដំណើរទៅកាន់ទីក្រុង Incheon ជាកន្លែងដែលយន្តហោះចុះចតនៅម៉ោង ១០:៥៩យប់។ អ្នកដំណើរមួយចំនួន បានរិះគន់ក្រុមហ៊ុនអាកាសចរណ៍ថា មិនបានផ្តល់ការពន្យល់ឲ្យបានច្បាស់លាស់អំពីស្ថានភាពនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm