រាជ​រដ្ឋាភិបាល​ណែនាំ​ឱ្យ​ប្រារព្ធ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩​ធ្នូ ទូទាំង​ប្រទេសដើម្បី​ចង​ចាំ​គុណូបការៈ​ស្ថាបនិក​សន្តិភាព

2022/01/18 07:24:04 pm        357

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ដាក់​បញ្ចូល​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ ប៉ុន្តែមិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​សាធារណៈ​នោះ​ឡើយ។

ក្នុង​សារចរ​ណែនាំ​មួយសម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ គឺ​ជា​ថ្ងៃ​បញ្ចប់​ទាំង​ស្រុង​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​មិន​មាន​ការ​បង្ហូរ​ឈាម និង​ទទួល​បាន​សន្តិភាព​ពេញ​លេញ។

សម្ដេច​តេជោ ហ៊ុន សែន ក៏​សម្រេច​ណែនាំ​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន ឱ្យ​ដាក់​បញ្ចូល​ទិវា​ឈ្នះ ឈ្នះ ​២៩ ធ្នូ ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ និង​គ្រឹះស្ថាន​ឯកជន ឱ្យ​អបអរ​សាទរ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ជាមួយ​ការ​លើក​ស្លាក​ដែល​សរសេរ​ថា «អរគុណ​សន្តិភាព! អរគុណ​នយោបាយ​ឈ្នះ ឈ្នះ! ដឹង​គុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ!»។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ណែនាំ​ឱ្យ​ដាក់​បញ្ចូល​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​នេះ គឺ​ដើម្បី​ដឹង​គុណ​កតញ្ញូ និង​ចង​ចាំ​គុណូបការៈ​ដ៏​ថ្លៃ​ថ្លា​នេះ។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​ថ្មី​នៃ​ទីស្ដី​ការ​ក្រសួង​ការពារជាតិកាលថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​មក​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​​ស្នើ​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​ថ្ងៃ​ទី​២៩ ធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ ប៉ុន្តែ សម្ដេច​បញ្ជាក់​ថា មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​នោះ​ឡើយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm