លោកអភិបាលខណ្ឌ៧មករា ជំរុញដល់មន្រ្តីពាក់ព័ន្ធត្រូវបង្កើនការបំរើនិងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនដល់ពលរដ្ឋ

2025/08/15 12:55:18 am        199

ភ្នំពេញ៖លោកអភិបាលខណ្ឌ៧មករាបានជំរុញដល់មន្រ្តីក្រោមវាទគ្រប់ការិយាល័យ និងជំនាញពាក់ព័ន្ធ រួមទាំងប៉ុស្តិ៍និងសង្កាត់ទាំង០៨ នៃរដ្ឋបាលខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ រក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនិងបំរើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ពេលវេលា និងបានល្អប្រសើរ។

ការលើកឡើងរបស់លោកអភិបាលខណ្ឌ៧មករា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី គណៈអភិបាលរង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការ មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាង២០០នាក់ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលាប្រជុំនៃវិទ្យាល័យបាក់ទូក។

ក្នុងវេទិកាផ្សព្វផ្សាយនេះផងដែរ រដ្ឋបាលខណ្ឌបានឲ្យបងប្អូនប្រជាពលរដ្ឋ លើកឡើងនៅបញ្ហានិងសំណូមពរមួយចំនួន ដូចជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូរ សេវាសាធារណៈ តាមរយះផ្ទាល់មាត់ និងតាមរយះការសរសេរដាក់ក្នុងប្រអប់សំបុត្រ ហើយភ្លាមៗនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឆ្លើយតបភ្លាមៗ ជាមួយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅអ្វីដែលត្រូវដោះស្រាយ និងជំរុញដល់ជំនាញពាក់ព័ន្ធនូវសំណូមពរ ត្រូវសម្របសម្រួល ជូនដល់បងប្អូនជាពលរដ្ឋឲ្យបានល្អប្រសើរ និងលឿនរហ័ស។

លោក ថេង សុថុល អភិបាល៧មករាបានដាស់តឿនដល់មន្រ្តីក្រោមឪបាទទាំងអស់ ត្រូវគិតថាបងប្អូនប្រជាពលរដ្ឋ ដែលក្នុងមូលដ្ឋានដែលមកទទួលសេវាសាធារណៈ ជាពិសេសស្រ្តីមានផ្ទៃពោះ មនុស្សចាស់ជរា សិស្សនិស្សិតជាដើម ត្រូវយកចិត្តទុកដាក់ពិនិត្យបំរើជូនពួកគាត់ឲ្យបានលឿនរហ័ស ដោយពុំចាំបាច់ឲ្យពួកគាត់រងចាំរយះពេល ៣ថ្ងៃឬយូជាងនេះ នោះទេ ត្រូវពន្លឿនបំរើសេវា ហើយឲ្យពួកគាត់អង្គុយរងចាំយកឯកសារតែម្ដង ។ 

ជាចុងក្រោយលោកអភិបាលបន្ថែមទៀតថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ មួយចំនួនបានវិលត្រឡប់មកពីប្រទេសថៃ ដូច្នេះ មន្រ្តីទាំងសង្កាត់និងប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់សំណេះសំណាលជាមួយពួកគាត់ ក្នុងករណីមានតម្រូវការឯកសារធារណៈត្រូវសម្រួលជូនពួកគាត់ ឲ្យល្អប្រសើរ ដើម្បីសង្គមទាំងអស់គ្នា៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm