ព្យុះត្រូពិក Podul បង្កផលរំខាននៅតំបន់ភាគខាងត្បូងប្រទេសចិនដែលបានរងគ្រោះរួចទៅហើយដោយសារភ្លៀងធ្លាក់ខ្លាំង

2025/08/15 12:57:21 am        62

នៅថ្ងៃព្រហស្បតិ៍នេះ ព្យុះត្រូពិក Podul បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូងប្រទេសចិន ដែលនៅមិនទាន់ងើបរួចឡើងវិញពីភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន និងបានបង្កផលរំខានដល់មន្ទីរពេទ្យ សាលារៀន និងតុលាការ នៅទីក្រុងហុងកុង ក្រោយវាយប្រហារកោះតៃវ៉ាន បណ្តាលឲ្យមនុស្ស ១៤៣នាក់ រងរបួស ។

សវនាការរបស់មហាសេដ្ឋីហុងកុងលោក Jimmy Lai ត្រូវបានលុបចោល ក្រោយក្រុមអាជ្ញាធរ ប្រកាសអាសន្នព្យុះភ្លៀងកម្រិតខ្ពស់បំផុត ស្របពេលដែលក្រុមអ្នកគាំទ្រលោក នាំគ្នាតម្រង់ជួរកាន់ឆ័ត្រនៅក្រៅអគារតុលាការ ។ មន្ទីរពេទ្យ និងសាលារៀន បានបិទទ្វារផងដែរនៅថ្ងៃព្រហស្បតិ៍នេះ ។

ខណៈពេលនោះដែរ អាកាសយានដ្ឋាននៅទូទាំងតំបន់ បានរាយការណ៍ពីអត្រាលុបចោលជើងហោះហើរប្រហែល ២០ភាគរយនៅព្រឹកនេះ ពេលដែលព្យុះ Podul បោកបក់លើតំបន់ជាច្រើននៅខេត្ត Guangdong, Hunan និងខេត្ត Jiangxi ក្នុងនោះភ្លៀងធ្លាក់កម្ពស់ ៧០មីលីម៉ែត្រក្នុង ១ម៉ោង ត្រូវបានរកឃើញ ។

១ភាគ៣នៃជើងហោះហើរទៅកាន់ទីក្រុង Quanzhou ដែលជាមជ្ឈមណ្ឌលនាំចេញវាយនភណ្ឌ ស្បែកជើង និងសម្លៀកបំពាក់ដ៏សំខាន់ ត្រូវបានលុបចោល ក្នុងនោះក្រុមអ្នកជំនាញ បានព្រមានពីស្ថានភាពអាកាសធាតុអាក្រក់បង្កការគំរាមកំហែងដល់កំណើននៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២របស់ពិភពលោកមួយនេះ ។

ប្រទេសចិនបានមើលឃើញភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រានៅតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូង ក៏ដូចជារលកកម្តៅរយៈពេលយូរ ។ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលចិន បានប្រកាសមូលនិធិថ្មី ៥៩,៩លានដុល្លារ សម្រាប់ជំនួយគ្រោះមហន្តរាយ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm