បាល់ទាត់៖ ក្លិប Everton បានបង្ហាញចំណាប់អារម្មណ៍ចង់បានអតីតអ្នកចាត់ការ Roberto Martinez ត្រលប់មកវិញបន្ទាប់ពីលោក Rafael Benitez ត្រូវបានដកតំណែងកាលពីថ្ងៃអាទិត្យ។ សហព័ន្ធបាល់ទាត់ប៊ែលហ្ស៊ិកសង្ឃឹមថា អាចរក្សាបុរសវ័យ ៤៨ឆ្នាំអេស្ប៉ាញ Roberto Martinez ឱ្យនៅបន្តដើម្បីដឹកនាំក្រុមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ប្រទេសកាតាចុងឆ្នាំនេះ។
លោក Roberto Martinez នៅពេលនេះគឺជាបេក្ខភាពឈានមុខគេដែលអាចមកកាន់តំណែងនៅ Everton ដែលលោកធ្លាប់បានដឹកនាំចន្លោះឆ្នាំ២០១៣ ដល់ ២០១៦ នៅពេលត្រូវបានបណ្តេញចេញ។ Roberto Martinez ក្រោយមកក៏ទទួលបានតំណែងដឹកនាំក្រុមជំរើសជាតិប៊ែលហ្ស៊ិកនៅខែសីហា ឆ្នាំ២០១៦ ជាមួយនឹងស្ថិតិល្អបំផុតជាក្រុមលេខ ៣ នៅ FIFA World Cup 2018 ប្រទេសរុស្ស៊ី។ លោក Martinez មិនមែនជាបេក្ខភាពតែមួយគត់ដែលអាចមកកាន់តំណែងនៅ Goodison Park នោះទេពោលគឺអតីតខ្សែប្រយុទ្ធ Wayne Rooney បច្ចុប្បន្នដឹកនាំ Derby County ក៏ជាបេក្ខភាពគួរកត់សំគាល់មួយរូបដែរ៕
អត្ថបទ៖នាង សុភាវុធ