ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃពុធ ដើម្បីរួមចំណែកដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងបានអំពាវនាវឲ្យមានការបន្តការគាំទ្រអន្តរជាតិ សម្រាប់ស្ថាប័ននេះ ដែលនិយាយថា ខ្លួនប្រឈមនឹង«វិបត្តិដែលមានស្រាប់» ពីសង្គ្រាមនៅហ្កាហ្សានិងកង្វះថវិកាយ៉ាងធ្ងន់ធ្ងរ។
កិច្ចព្រមព្រៀងចូលរួមវិភាគទាន ដែលជាផ្នែកមួយនៃការបរិច្ចាគប្រចាំឆ្នាំរបស់ទីក្រុងប៉េកាំង ត្រូវបានចុះហត្ថលេខា នៅក្នុងរដ្ឋធានីហ្ស៊កដានីដោយលោក Zeng Jixin ប្រធានការិយាល័យរបស់ប្រទេសចិនប្រចាំ ដែនដីប៉ាឡេស្ទីន និងលោក Karim Amer នាយកភាពជាដៃគូរបស់អង្គការ UNRWA ។

លោក Zeng បានសរសើរអ្វីដែលលោកហៅថា តួនាទី «មិនអាចខ្វះបាន» របស់ UNRWA ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់។ លោកបាននិយាយថា ប្រទេសចិន បានបង្កើនការបរិច្ចាកប្រចាំឆ្នាំរបស់ខ្លួន និងផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងជំនួយផ្សេងទៀត ចាប់តាំងពីជម្លោះហ្កាហ្សា បានផ្ទុះឡើង។
លោក Zeng បាននិយាយថា៖«ប្រទេសចិនអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្តគាំទ្រ UNRWA ដោយបន្ថែមថា ទីក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធគ្នា និងសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែង ដោយផ្អែកលើក្របខណ្ឌរដ្ឋពីរ។
