រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) នេះ បាននិយាយថា ប្រទេសចិនបានបង្ហាញការគាំទ្រដល់ប្រទេសកម្ពុជា និងថៃ ក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជំនួយដល់ដំណើរការផ្សះផ្សានេះ ដោយផ្អែកលើបំណងប្រាថ្នារបស់ប្រទេសទាំង២។

បើយោងតាមសេចក្តីថ្លែងការណ៍ចំនួន ២ ពីក្រសួងការបរទេសចិន បានឲ្យដឹងថា លោក Wang បាននិយាយថា ប្រទេសចិនគាំទ្រប្រទេសអាស៊ីអាគ្នេយ៍ទាំង២ ក្នុងការពង្រឹងកិច្ចសន្ទនា ហើយសង្ឃឹមថា ប្រទេសទាំង២ អាចសាងទំនុកចិត្តឲ្យគ្នាទៅវិញទៅមក និងស្តារមិត្តភាពឡើងវិញ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong Cooperation) បានឲ្យដឹងថា លោក Wang បានជួបសមភាគីកម្ពុជា និងថៃដោយឡែក នៅខាងក្រៅនៃកិច្ចប្រជុំ ដែលប្រព្រឹត្តទៅក្នុងខេត្ត Yunnan នៅភាគនិរតីនៃប្រទេសចិន៕
