ក្រុងសៀមរាប ​ជាប់ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​ អាស៊ាន​លើកទី៣

2022/01/18 07:41:48 pm        616

សៀមរាប៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទីក្រុងសៀមរាប បានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ដោយមានសុពលភាព៣ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដោយគ្រោងនឹងប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី ១៧ខែមករា ឆ្នាំ២០២២នេះថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយមានការឯកភាព​ជា​គោលការណ៍​ដ៏ខ្ពង់ខ្ពស់​ពីរាជរដ្ឋាភិបាល ទីក្រុង​ទេសចរណ៍ឆ្នើម​របស់​កម្ពុជាចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ​ទីក្រុងព្រះសីហនុ ​និងទីក្រុងសៀមរាប បាន​ចូលរួម​ប្រឡងប្រណាំង ​ហើយ​ទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាត​អាស៊ានលើកទី៣ សុពលភាព​ឆ្នាំ ២០២២-២០២៤ ​ហើយជ័យលាភីនេះ ​ដោយគ្រោងនឹងចែក នៅក្នុងពិធី​ប្រគល់​ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

សេចក្ដីជូនដំណឹង បានបន្ដថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាត​អាស៊ាននេះ ជូនដល់ដល់ទីក្រុងទេសចរណ៍ចំនួន ​២១ នៅក្នុងំបន់អាស៊ាន។​ ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ​បាននឹង​កំពុងជំរុញ​ចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅ​កម្រិតថ្នាក់ជាតិ និងកម្រិត ​តំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាង​ទី​ក្រុងឆ្លាតវៃ​ (Smart City)​ នៅក្នុងតំបន់អាស៊ាន។

សេចក្ដីជូនដំណឹង​ដដែល បានបន្ដថា ការណ៍នេះបាន​ឆ្លុះបញ្ចាំង​ពីតួនាទី និងការចូលរួមរបស់កម្ពុជា​ក្នុងតំបន់​ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ​ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល ​និងសេវាកម្មទេសចរណ៍នៅតាម បណ្តា​ទីក្រុងរបស់អាស៊ាន ​ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ​ឆ្នាំ២០១៦-២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកប​ដោយគុណភាព​ និងភាពទាក់ទាញ ផ្តល់ភាព​កក់ក្ដៅ ដល់ភ្ញៀវទេសចរ។ ប​ន្ថែមលើពីនោះ ការប្រកួតប្រជែងនេះ ​ក៏បានជំរុញដល់ការរៀបចំ​មជ្ឈដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ ​តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ាន​ឱ្យកាន់តែប្រសើរឡើង ព្រមទាំង​ចូលរួម​យ៉ាងមាន​ប្រសិទ្ធភាព​ដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ​សុវត្ថិភាព និងបរិយាបន្ន។

សូមបញ្ជាក់ថា ស្ដង់ដា​ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួង ទេស​ចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ តាំងពីឆ្នាំ២០១១ និង​ដោយមានការ​គាំទ្រ​ ពីរដ្ឋ​មន្ត្រីទេសចរណ៍អាស៊ាន​ ហើយស្ដង់ដា​នេះត្រូវបានអនុម័ត និង​ដាក់​ឱ្យអនុវត្តន៍ជាផ្លូវការកាលពី ​វេទិកា​ទេសចរណ៍អាស៊ាន​ ឆ្នាំ២០២២ដល់ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm