ក្រុមដឹកជញ្ជូនដាណឺម៉ាក នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឡើងនៅលើនាវាកុងតឺន័រ Maersk នៅឯឆ្នេរសមុទ្រនៃប្រទេសលីបេរីយ៉ា កាលពីថ្ងៃពុធ ហើយក្រុមនាវិកនៅតែកំពុងប្រឹងប្រែងពន្លត់អណ្តាតភ្លើងនៅមួយថ្ងៃក្រោយមក។
ក្រុមហ៊ុន Maersk បានឲ្យដឹងថា៖ «នាវិកនៃនាវា Marie Maersk បានប្រទះឃើញផ្សែងហុយចេញពីកុងតឺន័រ នៅលើនាវាដែលកំពុងធ្វើដំណើរពីទីក្រុង Rotterdam ប្រទេសហូឡង់ទៅកាន់តំបន់ Tanjung Pelepas របស់ប្រទេសម៉ាឡេស៊ី»។
ក្រុមនាវិកមានសុវត្ថិភាព ខណៈពេលដែលព្យាយាមធ្វើឲ្យស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។ ក្រុមហ៊ុន Maersk បានបញ្ជាក់បន្ថែមថា នាវាសណ្ដោង ២គ្រឿងដែលមានឧបករណ៍ពន្លត់អគ្គិភ័យ បានទៅដល់នាវាមានការឆាបឆេះនោះ កាលពីល្ងាចថ្ងៃពុធ៕