នគរបាលអេស្ប៉ាញ ចាប់ខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធនឹងចំហេះព្រៃថ្មី

2025/08/15 03:33:51 am        48


ក្រុមអ្នកស៊ើបអង្កេតអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានចាប់ខ្លួនមនុស្ស ៤នាក់ ដែលសង្ស័យថា បានបង្កឲ្យមានចំហេះព្រៃ ដោយធ្វើឲ្យចំនួនជនជាប់ចោទសរុបឡើងដល់ ៣០នាក់ហើយ នៅរដូវក្តៅនេះ។

ឆ្មាំស៊ីវិលបានប្រាប់ថា ការចាប់ខ្លួន ៣នាក់ចុងក្រោយបំផុត គឺនៅភាគពាយ័ព្យតំបន់ Castille-e-Leon ដែលផ្ទៃដីប្រហែល ៤០.០០០ហិកតា ត្រូវបានបំផ្លិចបំផ្លាញដោយអគ្គិភ័យ។ អ្នកស្ម័គ្រចិត្ត ២នាក់ បានបាត់បង់ជីវិត ពេលកំពុងទប់ទល់នឹងអណ្ដាតភ្លើង នៅទីនោះ ក្នុងសប្តាហ៍នេះ។

ឆ្មាំស៊ីវិលបាននិយាយថា បុរសម្នាក់ត្រូវបានចាប់ឃុំខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ពាក់ព័ន្ធនឹងចំហេះដែលផ្ទៃដី ៣.០០០ហិកតា ត្រូវបានឆាបឆេះ នៅជុំវិញទីក្រុង Puercas de Aliste ក្នុងតំបន់ Castille-e-Leone។

ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងចំហេះព្រៃចំនួន ៥កន្លែង នៅចន្លោះថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា នៅជុំវិញរមណីយដ្ឋានភាគខាងត្បូងនៃទីក្រុង Malaga។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្ប៉ាញ លោក Fernando Grande-Marlaska បានប្រាប់វិទ្យុ RAC1 កាលពីថ្ងៃពុធថា មនុស្ស ២៥នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួន ដោយសារការបង្កឲ្យមានអគ្គិភ័យ នៅរដូវក្តៅនេះ ហើយថា មនុស្សជាច្រើននាក់ទៀតមានចេតនាបណ្ដាលឲ្យមានភ្លើងឆេះព្រៃ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm