រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសម្ខាងៗចំនួន ៨៤នាក់ដូចគ្នា

2025/08/15 03:43:16 am        42


ទាំងប្រទេសរុស្សី និងអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា ភាគីទាំង២ បានដោះដូរអ្នកទោសចំនួន ៨៤នាក់ទៅវិញទៅមកស្មើគ្នា នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) នេះ ជាការដោះដូរចុងក្រោយបង្អស់ដែលបានឃើញថា POW (អ្នកទោសសង្គ្រាម ឬឈ្លើយសឹក) រាប់រយនាក់ ត្រូវបានដោះលែង រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ។

ការដោះដូរចុងក្រោយនេះ បានកើតឡើងនៅមុនថ្ងៃនៃជំនួបកំពូល រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump នៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានជួយសម្រុះសម្រួលដល់ការដោះដូរនេះ ហើយថា បុគ្គលិករុស្ស៊ីដែលត្រូវបានដោះលែង កំពុងទទួលបាន «ជំនួយផ្នែកផ្លូវចិត្ត និងវេជ្ជសាស្ត្រ»។

ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងនៅលើបណ្ដាញសង្គមថា ក្នុងចំណោមអ្នកទោសដែលត្រូវបានដោះដូរ គឺមាន «ទាំងបុគ្គលិកយោធា និងជនស៊ីវិល» ដែលមួយចំនួនត្រូវបាន «ឃុំឃាំងដោយរុស្ស៊ី តាំងពីឆ្នាំ២០១៤ ២០១៦ និង ២០១៧»។

ការដោះដូរអ្នកទោសទ្រង់ទ្រាយធំនេះ គឺជាលទ្ធផលជាក់ស្តែងតែមួយគត់ ដែលកើតចេញពីកិច្ចចរចាសន្តិភាព ៣ជុំ រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ចន្លោះខែឧសភា ដល់ខែកក្កដា។ នៅក្នុងជុំចុងក្រោយនៃកិច្ចចរចារបស់ភាគីទាំង២ កាលពីខែមុន រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមដោះដូរអ្នកទោសសង្គ្រាមចំនួន ១២.០០០នាក់ស្មើគ្នា៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        37
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        69
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី

2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm