រដ្ឋមន្រ្តីអ៊ីស្រាអែល ប្រកាសផែនការតាំងទីលំនៅដើម្បី «កប់» គំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន

2025/08/15 03:54:52 pm        97

រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Bezalel Smotrich បានប្រកាសថា កិច្ចការងារនឹងចាប់ផ្តើមនៅលើផែនការតាំងទីលំនៅដែលពន្យារពេលយូរមកហើយ ដោយនឹងខណ្ឌចែកតំបន់កាន់កាប់ West Bank និងកាត់ទឹកដីនេះចេញពីក្រុងហ្សេរុយសាឡិមខាងកើត នៅក្នុងជំហានមួយដែលការិយាល័យរបស់លោកនិយាយថា នឹងអាច "កប់" បំបាត់គំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន។

រដ្ឋាភិបាលប៉ាឡេស្ទីន សម្ព័ន្ធមិត្ត និងក្រុមយុទ្ធនាការបានថ្កោលទោសគម្រោងនេះ ដោយហៅថាជារឿងខុសច្បាប់ ហើយនិយាយថា ការខណ្ឌបំបែកទឹកដីបែបនេះ នឹងបំផ្លាញផែនការសន្តិភាពក្នុងតំបន់។

ដោយឈរនៅទីតាំងលំនៅដែលបានគ្រោងទុកនៅក្រុង Maale Adumim កាលពីថ្ងៃព្រហស្បតិ៍ (១៤ សីហា) លោក Smotrich ដែលក៏ជាអ្នកតាំងលំនៅមួយរូបផងដែរនោះ បាននិយាយថា «លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងលោកប្រធានាធិបតីអាមេរិក Donald Trump បានយល់ព្រមចំពោះការចាប់ផ្ដើមឡើងវិញនៃការអភិវឌ្ឍឈ្មោះថា E1 នេះហើយ»។ ពុំមានការបញ្ជាក់ភ្លាមៗពីមេដឹកនាំទាំងពីរនៅឡើយទេ។

លោក Smotrich បន្តថា "ពិភពលោកដែលកំពុងព្យាយាមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងបានចម្លើយផ្ទាល់ជាក់ស្ដែងនៅទឹកដីនេះ។ មិនមែនជាមួយនឹងឯកសារ ឬជាមួយនឹងការសម្រេចចិត្ត ឬសេចក្តីថ្លែងការណ៍អ្វីនោះទេ ប៉ុន្តែជាមួយនឹងការពិត... ការពិតនៃផ្ទះសម្បែង ការពិតនៃអ្នកជិតខាងនៅទីនេះ"។

នៅពេលត្រូវសាកសួរទាក់ទងនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយបញ្ឆិតបញ្ឆៀងថា៖ «តំបន់ West Bank ដែលមានស្ថិរភាព អាចរក្សាអ៊ីស្រាអែលឱ្យមានសុវត្ថិភាព និងស្របតាមគោលដៅរបស់រដ្ឋបាលនេះដើម្បីសម្រេចបានសន្តិភាពក្នុងតំបន់» ហើយបានរុញឱ្យអ្នកកាសែតទៅសួរបញ្ជាក់ពីរដ្ឋាភិបាលអ៊ីស្រាអែល សម្រាប់ព័ត៌មានលម្អិតបន្ថែមលើបញ្ហានេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm