អ៊ីស្រាអែលសម្លាប់មនុស្សរាប់សិបនាក់បន្ថែមទៀត ខណៈបង្កើនការវាយលុកកាន់តែខ្លាំងលើទីក្រុងហ្កាហ្សា

2025/08/15 04:39:09 pm        135

មនុស្សយ៉ាងហោចណាស់ ៣២នាក់ រួមទាំងអ្នកស្វែងរកជំនួយ ១៣ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ខណៈមនុស្ស ៤ នាក់ទៀតបានស្លាប់ដោយសារកង្វះអាហារូបត្ថស្របពេលមានវិបត្តិភាពអត់ឃ្លានកំពុងកើនឡើងនៅក្នុងដែនដីដែលត្រូវបានឡោមព័ទ្ធមួយនេះ។   

ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់និយាយថា កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នងក្នុងទីក្រុងហ្កាហ្សាភាគខាងកើតទាំងយប់ដោយបានសម្លាប់មនុស្ស១១នាក់ ក្នុងការវាយប្រហារតាមអាកាស និងរថក្រោះ  ខណៈក្រុមហាម៉ាស បានប្រាប់ក្រុមអ្នកសម្របសម្រួលថាខ្លួនបានត្រៀមរួចរាល់ក្នុងការបន្តចរចាបទឈប់បាញ់។ 

ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថា មនុស្ស៨នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើលំនៅដ្ឋានមួយនៅទីក្រុងហ្កាហ្សាភាគខាងជើង។

ការសម្លាប់នេះកើតឡើងនៅពេលដែលអ៊ីស្រាអែលបង្កើនការវាយប្រហាររបស់ខ្លួនលើទីក្រុងហ្កាហ្សា ដែលជាទីក្រុងធំជាងគេក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសនេះ បានអនុម័តផែនការសម្រាប់យោធាដណ្តើមយកទីក្រុងនេះ ជាប្រតិបត្តិការមួយដែលអាចបង្ខំប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ទៅកាន់តំបន់ប្រមូលផ្តុំនៅភាគខាងត្បូងហ្កាហ្សា។

ផែនការនេះបានទាក់ទាញការថ្កោលទោសជាអន្តរជាតិពីអង្គការសហប្រជាជាតិ ហើយថែមទាំងមានការខ្វែងគំនិតគ្នាពីក្នុងជួរយោធារបស់អ៊ីស្រាអែលទៀតផង។

អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា តំបន់ដ៏ធំនៃភាគខាងជើង ហ្កាហ្សា ត្រូវបានប្រែក្លាយទៅជា ដីគ្មានមនុស្សរស់នៅ ស្របពេលអ៊ីស្រាអែលសម្រុកវាយលុក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        13
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        33
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm