ការបិទការផ្ដល់សក្ខីកម្មចុងក្រោយ នៅក្នុងការជម្រះក្តីផ្នែកសន្តិសុខជាតិប្រឆាំងនឹងអ្នកជំនួញគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងលោក Jimmy Lai ត្រូវបានពន្យារពេលនៅថ្ងៃសុក្រនេះ បន្ទាប់ពីមេធាវីរបស់លោកបាននិយាយថាកូនក្ដីរបស់ខ្លួនមានបញ្ហាបេះដូង។

ការបិទការផ្ដល់សក្ខីកម្មចុងក្រោយ នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទ បន្ទាប់ពីតុលាការបានលើកពេលអនុញ្ញាតឱ្យលោក Lai វ័យ ៧៧ ឆ្នាំទទួលបានការថែទាំវេជ្ជសាស្ត្រ និងឧបករណ៍ពិនិត្យបេះដូង។

លោក Lai ស្ថាបនិកកាសែត Apple Daily ដែលត្រូវបានបង្ខំឱ្យបិទបន្ទាប់ពីការឆ្មក់ចូលរបស់នគរបាល និងបង្កកទ្រព្យសកម្មក្នុងខែមិថុនា ឆ្នាំ ២០២១ បានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់ចំនួនពីរករណីពីបទសមគំនិតក្នុងការឃុបឃិតជាមួយកងកម្លាំងបរទេស និងបទចោទប្រកាន់ពីបទសមគំនិតក្នុងការផ្សព្វផ្សាយការបះបោរប្រឆាំងរដ្ឋាភិបាល។
រដ្ឋាភិបាលលោកខាងលិចមួយចំនួន រួមទាំងសហរដ្ឋអាមេរិកផង បានអំពាវនាវឱ្យមានការដោះលែងលោក Lai ជាបន្ទាន់ ដោយនិយាយថា ការជម្រះក្តីនេះគឺមានហេតុផលនយោបាយ ក្រោមការបង្រ្កាបសន្តិសុខជាតិអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីជួយសង្គ្រោះលោក Lai ៕