រលកកម្ដៅ និងភាពអត់ឃ្លាន បង្កទុក្ខលំបាកដល់អ្នកស្រុកហ្កាហ្សា ខណៈទុក្ខវេទនាកើតឡើងជុំទិស

2025/08/15 09:05:17 pm        86

ការិយាល័យសម្របសម្រួលជំនួយរបស់អង្គការសហប្រជាជាតិ OCHA បាននិយាយក្នុងបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួននាថ្ងៃព្រហស្បតិ៍ (១៤ សីហា) ថា ទុក្ខវេទនា ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភកាន់តែស៊ីជម្រៅខ្លាំងឡើងនៅក្នុងតំបន់ហ្កាហ្សា ហើយបេសកកម្មមនុស្សធម៌នៅតែប្រឈមការពន្យារពេល និងឧបសគ្គ ខណៈសីតុណ្ហភាពក្តៅគគុកបន្ថែមការរងទុក្ខវេទនាជុំទិសរបស់ប្រជាជនប៉ាឡេស្ទីន។

បន្ថែមពីលើការទម្លាក់គ្រប់បែក និងការរត់ភៀសខ្លួនឥតឈប់ឈរ ការិយាល័យ OCHA និយាយថា ថ្មីៗនេះ អ៊ីស្រាអែល បដិសេធសកម្មភាពមនុស្សធម៌តិចជាងមុន ប៉ុន្តែបេសកកម្មដែលត្រូវអនុម័ត "នៅតែចំណាយពេលច្រើនដើម្បីសម្រេចបាន ហើយក្រុមបុគ្គលិកត្រូវបង្ខំចិត្តរង់ចាំតាមផ្លូវ ដ៏គ្រោះថ្នាក់ កកស្ទះ ឬមិនអាចឆ្លងកាត់បាន"។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឱ្យដឹងថា ភាពអត់ឃ្លានក្នុងតំបន់ហ៊ុំព័ទ្ធប៉ាឡេស្ទីននេះ បច្ចុប្បន្នស្ថិតក្នុងកម្រិតខ្ពស់បំផុត ចាប់តាំងពីជម្លោះចាប់ផ្តើមឆ្នាំ២០២៣មក។ ទោះជា WFP និងដៃគូនានាមានស្បៀងដើម្បីចិញ្ចឹមប្រជាជនហ្កាហ្សាទាំងអស់ ២,១លាននាក់ សម្រាប់ពេលយ៉ាងហោចណាស់ ៣ខែក៏ដោយ ក៏ WFP និយាយថា "ហានិភ័យនៃការខូចគុណភាព និងការដុះផ្សិតនៃគ្រឿងផ្គត់ផ្គង់ដែលជាប់គាំង បានកើនឡើងខ្លាំង ហើយស្បៀងមួយចំនួនជិតផុតកាលបរិច្ឆេទកំណត់ទៅហើយ"។

ទន្ទឹមនឹងនេះ សារព៏ត៌មានរបស់អង្គការសហប្រជាជាតិ UN News រាយការណ៍ថា រលកកម្ដៅកំពុងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដោយសារតំបន់ហ្កាហ្សាបច្ចុប្បន្ន កំពុងជួបប្រទះសីតុណ្ហភាពលើសពី ៤០អង្សាសេ យ៉ាងក្ដៅគគុក។ ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានព្រមានថា ការខ្សោះជាតិទឹកកំពុងកើនឡើង ដោយសារតែលទ្ធភាពទទួលបានទឹកនៅមានកម្រិតខ្លាំងណាស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        103
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        96
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm