ក្រសួងបរិស្ថានប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ដើម្បីរំលឹកដល់តម្លៃនៃការចូល​រួម​ការពារ និងអភិរក្សធនធានធម្មជាតិ

2025/08/15 09:46:08 pm        226

ទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ន បានប្រព្រឹត្តទៅ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្ត​មណ្ឌលគិរី នាថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុ​រដ្ឋ​លេខា​ធិការក្រសួងបរិស្ថាន ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ តំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និង​អន្តរជាតិ អង្គភាពពាក់ព័ន្ធ និងប្រជាសហគមន៍ ដែលបានសហការជាមួយនិងក្រសួងបរិស្ថាន ក្នុង​កិច្ចអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម សុខខេង នវិន្ទ បានថ្លែងថា ការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ត្រូវជា​លើក​ទី១៨ នៃទិវាមន្ត្រីឧទ្យានុរក្សពិភពលោក នេះ មានគោលបំណង ១) លើកទឹកចិត្ត និង​ពង្រឹង​សមត្ថ​ភាព​មន្រ្តី​ឧទ្យានុរក្ស ក្នុងការបំពេញបេសកកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ក្នុ​ង​កិច្ច​ការ​ការពារ​បរិស្ថាន និងធនធានធម្មជាតិ ២) បង្កើនការយល់​ដឹង​ដល់​សាធារណ​ជន​ពី​បេសកកម្ម​របស់​មន្រ្តី​ឧទ្យានុរក្ស ដើម្បីឱ្យកាន់តែមាន​ការ​ប្តេជ្ញា​ចិត្ត​ចូល​រួម​សហការជា​មួយ​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​បុព្វ​ហេតុ​កិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។

ឯកឧត្តមអនុរដ្ឋបានបញ្ជាក់ថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញលេញ ឯកភាពជាតិ និង​ឯកភាព​ទឹកដី ទាំងស្រុង ពេញផ្ទៃប្រទេស និងភាពរុងរឿងនៃប្រជាជន តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ តាមរយៈយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ​ចតុកោណ​ជា​បន្ត​បន្ទាប់​បាន​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ចរឹងមាំ។ នៅក្នុងកំណែទម្រង់ ព្រៃឈើ ធនធានធម្មជាតិ និងជលផល​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថានបានចាប់ផ្តើមធ្វើកំណែទម្រង់ដោយចាប់ផ្តើមពី ការធ្វើ​ទំនើប​កម្ម​ក្រសួង ឈានទៅរដ្ឋបាលទំនើប និងឆ្ពោះទៅកាន់រដ្ឋបាលឌីជីថល ក្នុងនោះការ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិត្រូវបានបង្កើនប្រសិទ្ធភាពគ្រប់គ្រងតាមមុខងារនៃប្រព័ន្ធអេកូឡូស៊ីផ្សេងៗ ហើយ តំបន់​ការពារធម្មជាតិបានកើនរហូតដល់ចំនួន ៧៣តំបន់ មានផ្ទៃដីសរុប ៧.០៤៦.៨៦៣ ហិកតា ស្មើ​នឹងជិត ៤០% នៃផ្ទៃប្រទេស។

ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី បាន​ថ្លែង​ស្វាគមន៍​ និង​បាន​លើ​ក​ឡើងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ មន្ត្រីឧទ្យានុរក្សទាំង អស់ ដែល​បម្រើការនៅជួរមុខនៃការអភិរក្ស។ ខេត្ត​មណ្ឌល​គិរី​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ហើយ​តំបន់​ការពារ​ធម្មជាតិ​គឺ​ដល់​សារៈសំខាន់​ទៅ​ដល់​ការ​អភិវឌ្ឍន៍​នៃ​ជីវភាព​ជាពិសេស​ការ​លើក​កម្ពស់​ជីវភាព​របស់សហគមន៍មូលដ្ឋាន។

លោក អាលីសស្ទែរ ម៉ូលដ៍ នាយកអង្គការ WCS បានលើកឡើងថាការប្រារព្ធ ទិវាមន្ត្រីឧទ្យានុរក្សពិភពលោក ថ្ងៃនេះ យើងមករួមគ្នាដើម្បីគោរពដឹងគុណនូវភាពក្លាហាន ការបរិច្ចាកកម្លាំងកាយចិត្ត និងការលះបង់ដ៏ធំ ធេង របស់បុរស និងស្ត្រី ដែលបានបម្រើជួរមុខនៃការងារការពារ និងអភិរក្ស - គឺមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន កម្ពុជា។ លោក បានបន្ថែមថា ក្នុងនាមជាតំណាងថ្ងៃនេះសម្រាប់គ្រួសារអង្គការអភិរក្ស នឹងបន្តឈរជាមួយអ្នក គាំទ្រអ្នក និងត្រូវបានលើកទឹកចិត្ត និងបំផុសគំនិតដោយគំរូ និងទង្វើល្អរបស់មន្ត្រីឧទ្យានុរក្សជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ជូនថា នៅក្នុងការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សពិភពលោកនាពេលនេះ អ្នកចូលរួមទាំងអស់បានស្វែងយល់អំពីការងាររបស់មន្ត្រី ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនិងបានចូលរួមដាំកូនឈើជាច្រើនដើម នៅដែនជម្រកសត្វព្រៃកែសីមាក្នុងខេត្តមណ្ឌលគិរីផងដែរ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm