អ្នកជំងឺហ្កាហ្សា រាប់រយនាក់ចាកចេញពីតំបន់នេះរៀងរាល់ខែ ខណៈរាប់ពាន់នាក់ទៀតនៅរង់ចាំការអនុញ្ញាត

2025/08/15 09:46:46 pm        55

សារព័ត៌មាន The Time of Israel បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១៤ សីហា) ថា តាមរយៈរលកនៃវិបត្តិដែលកើតឡើងនៅតំបន់ហ្កាហ្សាស្រ្ទីប ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌មួយនៅតែមានស្ថិរភាពពេញមួយសង្រ្គាមជិត ២ឆ្នាំមកនេះ នោះគឺការជម្លៀសអ្នកជំងឺ និងអ្នករបួស ចេញពីដែនដីនេះសម្រាប់ការថែទាំវេជ្ជសាស្រ្ត។

សេចក្ដីរាយការណ៍និយាយថា តាមរយៈបទឈប់បាញ់ និងរយៈពេលនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា អ៊ីស្រាអែលបានសម្រួលដល់ការចាកចេញរបស់ពលរដ្ឋហ្កាហ្សា ដែលមានជំងឺ និងរបួសរាប់ពាន់នាក់រួចមកហើយទៅកាន់បណ្ដាប្រទេសអារ៉ាប់ អឺរ៉ុប និងកន្លែងផ្សេងទៀត រួមជាមួយនឹងសមាជិកគ្រួសារដែលអមដំណើរពួកគេ។

សម្រាប់រយៈពេល ៩ខែដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ពលរដ្ឋហ្កាហ្សាប្រហែល ១.៥០០នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីដែនដីនេះ ពោលគឺប្រហែល ១៥០នាក់ក្នុងមួយខែ នេះបើយោងតាមស្ថាប័នក្រសួងការពារជាតិរបស់អ៊ីស្រាអែល ដែលសម្របសម្រួលជាមួយប្រតិបត្តិការមនុស្សធម៌ហ្កាហ្សា COGAT។

COGAT បានឱ្យដឹងថា ចំនួននោះបានកើនឡើងគួរឱ្យកត់សម្គាល់តាំងពីពេលនោះមក ដោយមានប្រហែល ២.៥០០នាក់ ចាកចេញពីហ្កាហ្សា ចាប់ពីពាក់កណ្តាលខែមីនា ដល់ខែកក្កដា ឆ្នាំនេះ ដែលតំណាងឱ្យចន្លោះពី ៥០០ ទៅ ៦០០នាក់ ក្នុងមួយខែ។ សមត្ថភាពរបស់អ្នកជំងឺ អ្នករបួស និងសាច់ញាតិដែលអមដំណើរ ក្នុងការចាកចេញពីហ្កាហ្សាកំឡុងសង្គ្រាម មានភាពស្មុគ្រស្មាញណាស់ និងប្រែប្រួល អាស្រ័យលើការប្រយុទ្ធជាក់ស្ដែង ខណៈនៅមានមនុស្សរាប់ពាន់នាក់មិនទាន់ទទួលបានការអនុញ្ញាតឱ្យចាកចេញនៅឡើយ៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm