Rafael Nadal ចាប់ផ្តើម​ដំណើរ​ស្វែង​រកពាន Grand Slam លើក​ទី២១ ជាមួយ​នឹង​ជ័យជំនះ​លើ Marcos Giron

2022/01/18 09:54:10 pm        86

​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បានចាប់ផ្តើម​ដំណើរ​ស្វែង​រកពាន Grand Slam លើក​ទី២១ ក្នុងអាជីព​របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ​លើ​កីឡាករ​អាមេរិក Marcos Giron នៅ​ជុំ​ដំបូង Australian Open​។ ​​Nadal គឺជា​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ជើងឯក Australian Open តែ​ម្នាក់​គត់​ដែល​នៅសល់​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ​។

​​កីឡាករ​អេ​ស្ប៉ា​ញ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​គូប្រកួត​អាមេរិក Marcos Giron ជាមួយនឹង​លទ្ធផល​មិន​តានតឹង​ឡើយ ៣ សិត ០ ពិន្ទុ ៦-១, ៦-៤ និង ៦-២​។​ ​នេះ​ជាការ​វិល​មក​ប្រកួត Grand Slam លើកដំបូង​ផងដែរ​សំរាប់ Nadal ក្រោយពី​អវត្តមាន ៥ខែ​ដោយសារ​របួស​ជើង​។ ​​Nadal ដែល​ឈ្នះ​ពាន Australian Open នេះ​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ២០០៩ នោះនឹង​ជួប​ជាមួយ​កីឡាករ​អាល្លឺម៉ង់ Yannick Hanfmann ដែល​ទើប​ទំលាក់​កីឡាករ​ម្ចាស់ផ្ទះ​អូស្ត្រាលី Thanasi Kokkinakis​។

​​ក្រ​ឡេក​មក​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ​កីឡាករ​អាល្លឺម៉ង់ Alexander Zverev ក៏បាន​បន្តដំណើរ​ទៅ​ជុំ​ទី២ ដែរ​ក្រោយ​យកឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ Daniel Altmaier ៣ សិត ០ ពិន្ទុ ៧-៦(៧-៣), ៦-១ និង ៧-៦(៧-១០​។ ​​ជុំ​បន្ត Alexander Zverev ដែល​ធ្លាប់មាន​ស្ថិតិ​ល្អ​បំផុត​នៅ Australian Open ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះនឹង​ជួប​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Feliciano Lopez៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        321
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        400

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm