មន្ត្រីUN៖ ប្រជាជនស៊ីរីជាង ២,៣លាននាក់ ត្រឡប់ទៅប្រទេសកំណើតវិញ ស្របពេលមានបញ្ហាប្រឈមជាច្រើន

2025/08/15 10:00:27 pm        575

មន្ត្រីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនស៊ីរីជាង ២,៣ លាននាក់ បានវិលត្រឡប់មកប្រទេសកំណើតវិញ ចាប់តាំងពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ និងបានបញ្ជាក់ថា អ្នកវិលត្រឡប់មកវិញទាំងនោះ ប្រឈមនឹងការខ្វះខាតយ៉ាងខ្លាំងនូវលំនៅឋាន និងជីវភាពរស់នៅលំបាក ដោយពួកគេភាគច្រើនបានឃើញផ្ទះជាច្រើនខ្នង ត្រូវបានបំផ្លាញ ឬរងខូចខាត។

លោកស្រី Celine Schmitt អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាស៊ីនហួថា អ្នកវិលត្រឡប់មកវិញទាំងអស់ រាប់បញ្ចូលទាំងជនភៀសខ្លួនជាង ៧៥០.000នាក់ ដែលមកពីប្រទេសទួរគី លីបង់ ហ្ស៊កដានី អេហ្ស៊ីប និងអ៊ីរ៉ាក់ និងប្រជាជនស៊ីរីផ្លាស់ទីលំនៅក្នុងស្រុកជាង ១,៦ លាននាក់។  

លោកស្រី Schmitt បានកត់សម្គាល់ឃើញថា អ្នកធ្វើមាតុភូមិនិវត្តន៍ទាំងនោះ បានលើកឡើងពីការធ្វើឲ្យសុវត្ថិភាពល្អប្រសើរឡើង និងបំណងប្រាថ្នាចង់ជួបជុំគ្រួសារឡើងវិញ ដែលជាការលើកទឹកចិត្តចម្បង ដោយបានបន្ថែមថា៖«បញ្ហាប្រឈមដ៏ធំមួយដែលបានលើកឡើងដោយអ្នកត្រឡប់មកវិញ គឺលទ្ធភាពទទួលបានលំនៅឋាន»។

លោកស្រី បាននិយាយថា៖«ពួកគេក៏ត្រូវការប្រាក់ចំណូល ការងារ សកម្មភាពចិញ្ចឹមជីវិត។ ពួកគេកំពុងប្រាប់យើងថា យើងមិនចង់បានជំនួយមនុស្សធម៌ទេ អ្វីដែលយើងចង់បាន គឺអាចធ្វើការ មានប្រាក់ចំណូល និងកសាងអនាគតរបស់យើង នៅក្នុងប្រទេសស៊ីរី»។

លោកស្រី បានលើកឡើងថា ការរៀបចំឯកសារផ្លូវច្បាប់ឡើងវិញ ក៏ជារឿងបន្ទាន់ផងដែរ ដោយសារកង្វះឯកសារអត្តសញ្ញាណ រារាំងកុមារពីការចុះឈ្មោះចូលរៀនជាផ្លូវការ នៅក្នុងសាលារៀន។

លោកស្រី Schmitt ក៏បានអំពាវនាវឲ្យមានការបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីបើកការវិនិយោគ និងការផ្តល់មូលនិធិ ហើយបានជំរុញឲ្យមានទំនាក់ទំនងកាន់តែរឹងមាំ រវាងជំនួយមនុស្សធម៌ «បន្ទាន់» និង «ផែនការ  រយៈពេលវែង»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm