អ៊ីស្រាអែលបដិសេដសំណើរបស់អ្នកសម្រុះសម្រួលសម្រាប់បទឈប់បាញ់មនុស្សធម៌ នៅហ្កាហ្សាស្ទ្រីប

2025/08/15 10:14:32 pm        539

ទូរទស្សន៍ Al Arabiya TV បានរាយការណ៍ដោយដកស្រង់ពីប្រភពនានាថា អ៊ីស្រាអែលបានច្រានចោលសំណើរបស់អ្នកសម្រុះសម្រួលសម្រាប់បទឈប់បាញ់មនុស្សធម៌រយៈពេល ៤៨ម៉ោង នៅក្នុងតំបន់ហ្កា ហ្សាស្ទ្រីប។

ទូរទស្សន៍នេះ បានដកស្រង់ប្រភព ដែលបាននិយាយថា៖«អ្នកសម្របសម្រួល បានដាក់សំណើទៅអ៊ីស្រាអែលសម្រាប់បទឈប់បាញ់រយៈពេល ៤៨ម៉ោង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ប៉ុន្តែសំណើនោះ ត្រូវបានច្រានចោល»។ ក្នុងពេលជាមួយគ្នានេះ បើយោងតាមប្រភព អ្នកសម្រុះសម្រួលកំពុងបន្តកិច្ចប្រឹងប្រែង របស់ពួកគេ ក្នុងការប្រើឥទ្ធិពលើអ៊ីស្រាអែល ដើម្បីសម្រេចបានបទឈប់បាញ់មនុស្សធម៌មួយ។

ផ្ទុយទៅវិញ សារព័ត៌មាន Asharq al-Awsat បានរាយការណ៍ ដោយដកស្រង់ប្រភពមួយពីក្រុមហាម៉ាសថា ព័ត៌មានអំពី «កិច្ចព្រមព្រៀងទូលំទូលាយ» ដែលកំពុងដំណើរការដោយអ្នកសម្របសម្រួល ត្រូវបានបំផ្លើស និងមិនត្រឹមត្រូវ។ កាសែតនេះ បានដកស្រង់ប្រភពដែលបាននិយាយថា៖«របាយការណ៍ថ្មីៗអំពីការចរចា និងការចាប់ផ្តើមឡើងវិញរបស់ពួកគេ ក៏ដូចជាអំពីអ្វីដែលគេហៅថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ មានការបំផ្លើស និងភាពមិនត្រឹមត្រូវជាច្រើន»។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចលនានេះចំពោះផែនការរបស់អេហ្ស៊ីបសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប ហើយបាននិយាយថា «ក្រុមហាម៉ាសបានត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតគណៈកម្មាធិការមួយ ក្នុងការសម្របសម្រួលជាមួយអេហ្ស៊ីប ដើម្បីត្រួតពិនិត្យការដកទ័ពអ៊ីស្រាអែល»។

កាលពីថ្ងៃអង្គារ គណៈប្រតិភូហាម៉ាសដឹកនាំដោយលោក Khalil al-Hayya ដែលជាមេដឹកនាំចលនានៅតំបន់ហ្កាហ្សាស្ទ្រីប បានទៅដល់ទីក្រុងគែរ តាមការអញ្ជើញរបស់រដ្ឋាភិបាលអេហ្ស៊ីប។ នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានប្រកាសថា ក្នុងការសម្របសម្រួលជាមួយទីក្រុងដូហា និងទីក្រុងវ៉ាស៊ីនតោន ទីក្រុងគែរកំពុងធ្វើការ ដើម្បីនាំភាគីជម្លោះត្រឡប់ទៅលើសំណើសុំបទឈប់បាញ់ រយៈពេល ៦០ថ្ងៃ នៅតំបន់ហ្កាហ្សាស្ទ្រីប។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm