រដ្ឋមន្ត្រី៖ មន្ត្រីនគរបាលយ៉ាងតិច ៤២នាក់ រងរបួស និងមនុស្ស ៣៧នាក់ត្រូវឃាត់ខ្លួន អំឡុងពេលកុបកម្មនៅស៊ែរប៊ី

2025/08/15 10:53:44 pm        121

រដ្ឋមន្ត្រីមហាផ្ទៃលោក Ivica Dacic បាននិយាយថា យ៉ាងហោចណាស់មន្ត្រីនគរបាលចំនួន ៤២នាក់ ក្នុងនោះ ២៦នាក់ នៅក្នុងទីក្រុងបែលក្រាដ (Belgrade) បានរងរបួស ក្នុងអំឡុងពេលកុបកម្មដ៏ធំ នៅកន្លែងប្រមូលផ្តុំគ្នា នៅទូទាំងប្រទេសស៊ែរប៊ី ហើយអ្នកតវ៉ា ៣៧នាក់ ត្រូវបានឃាត់ខ្លួន។

លោក Dacic បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«មន្រ្តីនគរបាលចំនួន ៤២នាក់ បានរងរបួស ក្នុងនោះ ២៦នាក់ នៅក្នុងទីក្រុងបែលក្រាដ។ ខ្ញុំសូមបញ្ជាក់ថា ទាំងនេះ គឺជាទិន្នន័យបឋម ហើយចំនួន ៤២នាក់ គឺតិចតួចបំផុត ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ វិធានការបន្ទាន់ កំពុងត្រូវបានអនុវត្ត។ នៅពេលនេះ មនុស្ស ៣៧នាក់ ត្រូវបានចាប់ខ្លួន»។  

លោក Dacic បាននិយាយថា៖«កាលពីយប់ថ្ងៃព្រហស្បតី៍ ដោយសារសកម្មភាពរបស់ក្រុមបាតុករ នៅកន្លែងជួបជុំគ្នា នៅទូទាំងប្រទេសស៊ែរប៊ី មានការរំលោភជាក់ស្តែងលើសណ្តាប់ធ្នាប់សាធារណៈ និងសន្តិភាព។ មន្ត្រីនគរបាល ត្រូវបានវាយប្រហារយ៉ាងឃោរឃៅ នៅថ្ងៃនោះ។ លើកលែងតែឧប្បត្តិហេតុដាច់ដោយឡែក ស្ថានការណ៍នៅទីក្រុងបែលក្រាដ មានភាពស្ងប់ស្ងាត់ និងស្ថិរភាពនៅពេលនេះ។ ចំពោះកន្លែងផ្សេងទៀត ការតវ៉ានៅតែបន្ត នៅក្នុងកន្លែងតាំងទីលំនៅ ៨-៩កន្លែងបន្ថែមទៀត ក៏ដូចជាការវាយប្រហារលើនគរបាល និងអគារស្នាក់ការរបស់គណបក្សវឌ្ឍនភាពស៊ែរប៊ី (SPP)) នៅទូទាំងប្រទេស។ ក្រៅពីទីក្រុងបែលក្រាដ ឧប្បត្តិហេតុធ្ងន់ធ្ងរបំផុតបានកើតឡើង នៅក្នុងទីក្រុង Novi Sad ជាកន្លែងដែលអគារជាច្រើនរបស់គណបក្ស SPP ត្រូវបានបំផ្លិចបំផ្លាញ នៅតាមកន្លែងមួយចំនួន»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm