ព្រែកជីកប៉ាណាម៉ា នឹងចាប់ផ្តើមដេញថ្លៃសម្រាប់ការសាងសង់ និងប្រតិបត្តិការកំពង់ផែចំនួនពីរ

2025/08/15 11:07:41 pm        62

យោងតាមប្រភពដែលពាក់ព័ន្ធក្នុងការត្រៀមរៀបចំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្រែកជីកប៉ាណាម៉ា នឹងចាប់ផ្តើមការពិភាក្សាឆាប់ៗនេះជាមួយក្រុមហ៊ុននានាអំពីការចាប់ផ្ដើមដេញថ្លៃប្រកួតប្រជែងនៅក្នុងត្រីមាសទី១ឆ្នាំក្រោយនេះ ដែលនឹងផ្តល់កំពង់ផែថ្មីចំនួន២សម្រាប់ការសាងសង់និងធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះ។

កំពង់ផែ គឺជាផ្នែកមួយនៃផែនការពង្រីកដ៏ទូលំទូលាយត្រូវបានរៀបចំដោយរដ្ឋបាលផ្លូវទឹក។ វាមានគោលបំណងបង្កើនសេវាកម្មទាក់ទងនឹងការដឹកជញ្ជូនទំនិញ រួមទាំងការដឹកជញ្ជូនទំនិញឆ្លងកាត់ ការស្តុកទុក ការដឹកជញ្ជូនឧស្ម័ន និងដើម្បីធានាបានទឹកសាបសម្រាប់ប្រតិបត្តិការ។ 

អាជ្ញាធរព្រែកជីកប៉ាណាម៉ា ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែនាយកប្រតិបត្តិជាន់ខ្ពស់ បាននិយាយកាលពីពេលមុនថា ផ្លូវទឹកនេះគ្រោងនឹងវិនិយោគចំនួនទឹកប្រាក់៨,៥ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខដើម្បីធ្វើបច្ចុប្បន្នភាព និងពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រែកជីក។ គម្រោងសំខាន់ដែលរួមបញ្ចូលក្នុងផែនការ មានការសាងសង់ទំនប់ធំមួយដើម្បីផ្ទុកទឹកទន្លេ Indio និងបង្កើតអាងស្តុកទឹកថ្មីមួយ ដែលនឹងត្រូវបានពិភាក្សានៅតុលាការជាន់ខ្ពស់របស់ប្រទេសប៉ាណាម៉ា បន្ទាប់ពីសហគមន៍ដែលរងផលប៉ះពាល់ បានប្តឹងកាលពីខែមុន។

ប្រភពបាននិយាយបន្ថែមថា ការដេញថ្លៃមួយផ្សេងទៀតនឹងផ្តល់គម្រោងសាងសង់បំពង់បង្ហូរឧស្ម័នរាវនៅក្នុងតំបន់ព្រែកជីកនេះ ក៏កំពុងស្ថិតក្នុងការត្រៀមរៀបចំ ហើយអាចនឹងដាក់ឱ្យចាប់ផ្តើមនៅឆ្នាំក្រោយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅឆ្នាំនេះ បានគំរាមកាន់កាប់ព្រែកជីកប៉ាណាម៉ា ក្នុងពេលមានការរិះគន់ចំពោះអ្វីដែលរដ្ឋាភិបាលរបស់លោកបានហៅថា ការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅប្រទេសអាមេរិកកណ្តាលមួយនេះ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm