ការស្រុះស្រួលថ្មីឈានដល់ តែមិនទាន់មានកិច្ចព្រមព្រៀង នៅក្នុងកិច្ចពិភាក្សាការបំពុលដោយប្លាស្ទិក

2025/08/15 11:15:29 pm        71

បណ្ដាប្រទេសដែលកំពុងធ្វើការ ដើម្បីទម្លាយភាពជាប់គាំង និងឈានដល់ការបង្កើតសន្ធិសញ្ញាសកលដ៏សំខាន់មួយ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក បានពិភាក្សាគ្នាពេញមួយយប់ រហូតដល់ថ្ងៃសុក្រ (ទី១៥ ខែសីហា) នេះ ជុំវិញសំណើដែលត្រូវបានកែសម្រួលនៅនាទីចុងក្រោយ។

ប្រភពចំនួន ២ មកពីរដ្ឋាភិបាលផ្សេងៗគ្នា បានប្រាប់បណ្ដាញសារព័ត៌មានថា សេចក្តីព្រាងថ្មីដែលចេញដោយប្រធានកិច្ចពិភាក្សា បន្ទាប់ពីថ្ងៃផុតកំណត់ដើម កាលពីថ្ងៃព្រហស្បតិ៍ បានកន្លងផុតទៅ មានឯកសារដែលមិនទាន់បានដោះស្រាយជាង ១០០ផ្នែក ប៉ុន្តែបង្កើតបានជា «មូលដ្ឋានដែលអាចទទួលយកបានសម្រាប់កិច្ចពិភាក្សា»។

យ៉ាងណាក្ដី អង្គការមិនមែនរដ្ឋាភិបាលផ្នែកបរិស្ថានមួយចំនួន បានលើកឡើងថា សេចក្ដីព្រាងនេះនៅតែមិនទាន់បានទៅឲ្យឆ្ងាយគ្រប់គ្រាន់នោះឡើយ ក្នុងការការពារសុខភាពមនុស្ស និងបរិស្ថាន។ បន្ទាប់ពីមានការចរចារយៈពេល ៣ឆ្នាំ ប្រទេសនានាដែលកំពុងស្វែងរកវិធានការច្បាស់លាស់ ដើម្បីទប់ស្កាត់កាកសំណល់ប្លាស្ទិកកំពុងព្យាយាមធ្វើឲ្យគម្លាតកាន់តែរួមតូចជាមួយក្រុមដែលដឹកនាំដោយរដ្ឋផលិតប្រេង។

ប្រធានកិច្ចពិភាក្សាលោក Luis Vayas Valdivieso បានចេញសេចក្តីព្រាងកំណែថ្មីរបស់លោក បន្ទាប់ពីប្រទេសនានា បានច្រានចោលយ៉ាងដាច់អហង្ការនូវកំណែមុន កាលពីថ្ងៃពុធ ដោយបានធ្វើឲ្យកិច្ចពិភាក្សាស្មុគស្មាញ។ កាលពីថ្ងៃព្រហស្បតិ៍ អ្នកការទូតអេក្វាឌ័រ បានចំណាយពេលពិគ្រោះយោបល់ដ៏តឹងតែងជាមួយក្រុមក្នុងតំបន់ជាច្រើន ដោយបង្កើតសេចក្តីព្រាងថ្មីមួយ ក្នុងគោលបំណងបំពេញចិត្តប្លុកធំៗទាំង២។

សម្ព័ន្ធមហិច្ឆិតាខ្ពស់ (High Ambition Coalition) ដែលរួមមានសហភាពអឺរ៉ុប អង់គ្លេស កាណាដា និងបណ្តាប្រទេសអាហ្វ្រិក និងអាមេរិកឡាទីនជាច្រើន ចង់បានភាសា ស្តីពីការកាត់បន្ថយការផលិតប្លាស្ទិក និងលុបបំបាត់សារធាតុគីមីពុលដែលប្រើក្នុងប្លាស្ទិក។ ចំណែកក្រុម Like-Minded Group ដែលត្រូវបានបង្កើតឡើងភាគច្រើនជារដ្ឋផលិតប្រេង រួមមានអារ៉ាប៊ីសាអ៊ូឌីត គុយវ៉ែត រុស្ស៊ី អ៊ីរ៉ង់ និងម៉ាឡេស៊ី កំពុងជំរុញឲ្យសន្ធិសញ្ញាផ្តោតជាសំខាន់លើការគ្រប់គ្រងកាកសំណល់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm