បាល់ទាត់៖ ជំនួបជើងទី២ វគ្គ ១៦ក្រុមចុងក្រោយក្របខណ្ឌ UEFA Champions League រវាង Manchester City និង Monchengladbach ក៏នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Pukas Arena ទីក្រុង Budapest ប្រទេសហុងគ្រី។
កាលពីជើងទី១ ដែលគំរោងធ្វើនៅទឹកដីអាល្លឺម៉ង់នោះ ក៏ត្រូវបានលើកមកលេងនៅទឹកដីហុងគ្រីនេះដែរ ក្នុងហេតុផលអាល្លឺម៉ង់ផ្អាកមិនទទួលអ្នកដំណើរពីអង់គ្លេស ដោយសារខ្លាចឆ្លងមេរោគ Covid-19 បម្លែងខ្លួនថ្មី។ មកដល់ជើងទី២ ដែលជាទឹកដីរបស់អង់គ្លេសវិញ ក៏មិនអាចធ្វើបានដូចគ្នាដោយអ្នកដំណើរអាល្លឺម៉ង់ ត្រូវធ្វើចត្តាឡីស័ក ១០ថ្ងៃ។ កាលពីជើងទី១ Manchester City បានយកឈ្នះ ២-០ រួចមកហើយនៅកីឡដ្ឋាន Pukas Arena នេះ។ ការប្រកួតជើងទី២ នឹងធ្វើនៅយប់ថ្ងៃអង្គារ ទី១៦ សប្តាហ៍ក្រោយនេះ៕
អត្ថបទ៖នាង សុភាវុធ