Osaka ចាប់ផ្តើម​ការពារ​ជើងឯក Australian Open បាន​ល្អ ​ខណៈ Barty ប្រើ​ពេល​ត្រឹម ៥៤​នាទី​យកឈ្នះ​គូប្រកួត​

2022/01/18 10:23:10 pm        78

​​វាយ​កូន​បាល់៖ ​កីឡា​ការិនី​វាយ​កូន​បាល់​ជប៉ុន Naomi Osaka បាន​ចាប់ផ្តើម​ការពារ​តំណែង​ជើងឯក Grand Slam, Australian Open របស់​ខ្លួន​បាន​យ៉ាង​ល្អ​ក្រោយ​យកឈ្នះ​កីឡា​ការិនី​កូ​ឡុំ​ប៊ី Camila Osorio នៅ​ជុំ​ទី១​។ ​​Naomi Osaka ដែលជា​ជើងឯក​នៅ Australian Open នេះ​កាលពី​ឆ្នាំ២០១៩ ដែរនោះ​បាន​នាំមុខ​ការ​ប្រកួត​ដល់​ទៅ ៥-០ ក្នុង​សិត​ទីមួយ​មុនពេល​ដែល Osorio តាម​ពីក្រោយ​។

​យ៉ាងណាក្តី Osaka គ្រប់​គ្រង​ស្ថាន​ការ​បាន​ និង​យកឈ្នះ​ទាំងពីរ​សិត ៦-៣ និង ៦-៣​។ ​សូមបញ្ជាក់ថា Naomi Osaka បាន​វិល​ត្រលប់​មក​ប្រកួត​នៅ Australian Open នេះ​វិញ​ក្រោយពី​ចំនាយពេល ៤ខែ​សម្រាក​ពី​កីឡា​មួយ​នេះ​។ ​​ជើងឯក Grand Slam បួន​លើក​រូប​នេះ​នឹង​បន្ត​ជួប​ជាមួយ​កីឡា​ការិនី​អាមេរិក​លំដាប់​លេខ ៥៤ Madison Brengle នៅ​ជុំ​ទី២​។ ​​ងាក​មក​កីឡាការិនី​លំដាប់​លេខ ១ ពិភពលោក​ និង​ជា​ម្ចាស់ផ្ទះ​អូស្ត្រាលី Ashleigh Barty ក៏​មិនមាន​បញ្ហា​ដែរ​ក្នុង​ជុំទី១ នេះ​ក្រោយ​ចំណាយពេល​ត្រឹមតែ ៥៤នាទី​ដើម្បី​យកឈ្នះ​កីឡាការិនី​អ៊ុយ​ក្រែ​ន Lesia Tsurenko មិន​លំបាក ៦-០ និង ៦-១​។ ​កីឡាការិនី​ម្ចាស់ផ្ទះ​អូស្ត្រាលី​រូបនេះ​បាន​យកឈ្នះ​ដល់​ទៅ ១១ហ្គេម​ជាប់​គ្នា​មុន​ពេល Tsurenko តប​បាន​មួយ​ហ្គេម​វិញ​តែ Barty កម្រ​បង្ក​កំហុស​ណាស់​។ ​ជ័យជំនះ​នេះ Ashleigh Barty នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​អ៊ីតាលី Lucia Bronzetti៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        327
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        409

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm