ប្រធានក្រុមហេសបូឡាលោក Naim Qassem នៅថ្ងៃសុក្រនេះ បានព្រមានរដ្ឋាភិបាលលីបង់ប្រឆាំងនឹងការប្រឈមមុខជាមួយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដោយនិយាយថា ពុំមាននរណាម្នាក់នៅក្នុងប្រទេសនេះ មានសេចក្តីសុខទេ នៅក្នុងព្រឹត្តិការណ៍ណាមួយនោះ។
លោក Qassem បាននិយាយថា ក្រុមហេសបូឡា និងចលនា Amal ដែលជាសម្ព័ន្ធមិត្តមូស្លីមនិកាយស៊ី អ៊ីតរបស់ខ្លួន បានសម្រេចចិត្តពន្យារពេលការតវ៉ាតាមផ្លូវណាមួយប្រឆាំងនឹងផែនការរំសាយអាវុធ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ខណៈដែលពួកគេ នៅតែមើលឃើញឱកាសសម្រាប់កិច្ចសន្ទនា ជាមួយរដ្ឋាភិ បាលលីបង់។ ប៉ុន្តែលោកបាននិយាយថា ការតវ៉ាណាមួយនាពេលអនាគត អាចទៅដល់ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសលីបង់។

