រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Itamar Ben Gvir បានចេញផ្សាយវីដេអូមួយនៅថ្ងៃសុក្រនេះ ដែលលោកបានប៉ះទង្គិចជាមួយអ្នកជាប់ឃុំជនជាតិប៉ាឡេស្ទីនដ៏ល្បីឈ្មោះបំផុត នៅក្នុងការឃុំឃាំងរបស់អ៊ីស្រាអែលនៅក្នុងបន្ទប់ពន្ធនាគាររបស់ខ្លួន។
លោក Marwan Barghouti សមាជិកឈានមុខគេនៃគណបក្ស Fatah ប៉ាឡេស្ទីន បានត្រូវជាប់ពន្ធនាគាររយៈពេលជាង ២០ឆ្នាំ ក្រោយពីត្រូវបានកាត់ទោសសម្រាប់តួនាទីរបស់ខ្លួន ក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល នៅដើមទសវត្សរ៍ ឆ្នាំ ២០០០។

នៅក្នុងឃ្លីបដែលចុះផ្សាយនៅលើបណ្តាញសង្គម Xដោយលោក Ben Gvir លោករដ្ឋមន្ត្រី និងបុគ្គលពីរនាក់ផ្សេងទៀត រួមទាំងឆ្មាំពន្ធនាគារម្នាក់ បានឡោមព័ទ្ធលោក Barghouti នៅជ្រុងមួយនៃបន្ទប់របស់ លោក។
លោក Ben Gvir បាននិយាយជាភាសាហ៊ីប្រ៊ូ (Hebrew.)ថា៖«អ្នកមិនឈ្នះយើងទេ។ អ្នកណាដែលធ្វើបាបប្រជាជនអ៊ីស្រាអែល អ្នកណាដែលសម្លាប់កុមារ អ្នកណាដែលសម្លាប់ស្ត្រី... យើងនឹងកម្ទេចពួកគេឲ្យអស់»។
