[UPDATE] ភ្លៀងរដូវមូសុងបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងតិច ៥០នាក់ រយៈពេល ២៤ម៉ោង នៅប៉ាគីស្ថាន

2025/08/16 01:15:43 am        225

អាជ្ញាធរគ្រោះមហន្តរាយ នៅថ្ងៃសុក្រ (ទី១៥ ខែសីហា) នេះ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង នៅរដូវមូសុង បានបង្កឲ្យមានបំណាក់ដី និងទឹកជំនន់យ៉ាងគំហុកភ្លាមៗ នៅទូទាំងភាគខាងជើងប្រទេសប៉ាគីស្ថាន ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់ស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលជាច្រើននាក់ទៀតជាប់នៅក្នុងគំនរបាក់បែកនៃផ្ទះសម្បែងរបស់ពួកគេ។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឲ្យដឹងថា ភាគច្រើននៃអ្នកស្លាប់ ពោលគឺចំនួន ៤៣នាក់ ត្រូវបានកត់ត្រានៅក្នុងខេត្តតំបន់ភ្នំ Khyber Pakhtunkhwa។ ចំណែកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ បានប្រាប់ថា មនុស្ស ៧នាក់ទៀត បានបាត់បង់ជីវិតនៅក្នុងតំបន់ Kashmir ដែលស្ថិតក្រោមការគ្រប់គ្រងដោយប៉ាគីស្ថាន។

ទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត បានប្រាប់បណ្ដាញសារព័ត៌មានថា ភ្លៀងធ្លាក់ខ្លាំងកើតមានឡើងភ្លាមៗនេះ បានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង នៅតំបន់ Bajaur ភាគពាយ័ព្យ ដោយបាននាំឲ្យមនុស្ស ១៦នាក់ស្លាប់ ហើយជាង ២០នាក់ទៀតជាប់នៅនឹងកន្លែងទៅណាមិនរួច។

ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមក៏បានចេញសេចក្តីជូនដំណឹងផងដែរ អំពីភ្លៀងធ្លាក់ខ្លាំង សម្រាប់តំបន់ភាគពាយ័ព្យ ដោយជំរុញឲ្យប្រជាជនចៀសវាង «កុំទៅកាន់តំបន់ងាយរងគ្រោះ ប្រសិនបើមិនចាំបាច់»។

គួរបញ្ជាក់ថា រដូវមូសុងប្រចាំឆ្នាំ នាំឲ្យប្រទេសអាស៊ីខាងត្បូងមានភ្លៀងធ្លាក់ពី ៧០ ទៅ ៨០ភាគរយ ដែលមានសារៈសំខាន់ សម្រាប់វិស័យកសិកម្ម និងសន្តិសុខស្បៀង ប៉ុន្តែវាក៏នាំមកនូវការបំផ្លិចបំផ្លាញផងដែរ។ នៅឆ្នាំ២០២២ ទឹកជំនន់ នៅរដូវមូសុងនេះ បានធ្វើឲ្យតំបន់ ១ភាគ៣នៃផ្ទៃប្រទេសលិចលង់ និងបានឆក់យកជីវិតមនុស្ស ១.៧០០នាក់៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm