មន្ត្រីជំនាញ៖ ទោះយុវជនចូលរួមស្ទើរគ្រប់វិស័យក្នុងសង្គម តែនៅមានបញ្ហាសុខភាព និង​អាហារូបត្ថម្ភ

2022/01/18 10:37:37 pm        561

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បច្ចុប្បន្ន ថ្វីត្បិតយុវជន មានឱកាសចូលរួមស្ទើរតែ គ្រប់វិស័យក្នុងសង្គមក៏ដោយ ប៉ុន្តែពួកគេមួយចំនួន នៅតែមានបញ្ហាប្រឈមនឹងសុខភាព និងកង្វះអាហារូបត្ថម្ភ ដែលបណ្ដាលមកពីកត្តាចំណេះដឹងនៅមានកម្រិត ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលយុវជនជើងឯកអាហារូបត្ថម្ភ ស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ នៅថ្ងៃទី១៨ ខែមករានេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ឆ្នាំ២០១៣ របាយការណ៍​អង្គការសហប្រជាជាតិ បានបង្ហាញថា កម្ពុជាមានយុវជនអាយុក្រោម៣០ឆ្នាំ ប្រមាណ ៦៥.៣ភាគរយ នៃប្រជាជនសរុប ដែលនេះជាកម្លាំងស្នូល និងសក្ដានុពលមួយ ក្នុងការ​អភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ន ​ក៏ដូចជាថ្ងៃអនាគត ។

លោកជំទាវ បានបន្តថា យុវជនកម្ពុជា បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងវិស័យសង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយដោយពួកគេ មិនត្រឹមតែបានចូលរួមរាល់សកម្មភាពទាំងនោះទេ តែក៏បានក្លាយជាអ្នកដឹកនាំក្នុងវិស័យមួយចំនួនផងដែរ ​ហើយក៏ជាតួអង្គដ៏សំខាន់មួយ ក្នុងការ​ជួយ​ជំរុញការផ្លាស់ប្តូរ និងជាអ្នកដឹកនាំមិនអាចខ្វះបាន ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង​អាហា​រូបត្ថម្ភ របបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារ ដើម្បីរួមចំណែកកាត់បន្ថយ​បញ្ហា​អាហារូបត្ថម្ភ គ្រប់ទម្រង់នៅកម្ពុជា ។

លោកជំទាវ បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែយុវជនមានឱកាសចូលរួមស្ទើរតែគ្រប់វិស័យក្នុងសង្គមក៏ ដោយតែយុវជនកម្ពុជា ​ក៏នៅមានបញ្ហាប្រឈមមួយចំនួន​ ជាពិសេសបញ្ហាសុខភាព និង​អាហារូបត្ថម្ភ ដូចជាកង្វះមីក្រូសារជាតិ ស្លេកស្លាំង ​ស្គមស្គាំង​ និងធាត់ជ្រុល ដែល​បណ្ដាល​មក​ពី​កត្តាចំណេះដឹង និងការផ្លាស់ប្តូរឥរិយាបទលើផ្នែកសុខភាព ​និងអាហារូបត្ថម្ភនៅមានកម្រិត ។

លោកជំទាវ ប្រាក់ សោភ័ណ្ឌនារី បានរំពឹងថា អ្នកចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ​ដែលធ្វើឡើង នៅ​ថ្ងៃទី១៨-១៩ ខែមករានេះ ​ដែលបានរៀបចំ និងឧបត្ថម្ភគាំទ្រអង្គការ Helen Keller ​និងគម្រោង ម៉ូសេ ហ្វូ (MUSEFO) នោះ​ នឹងជួយ​ផ្សព្វផ្សាយ​សារ​គន្លឹះដល់ពលរដ្ឋទាំងអស់​លើការអនុវត្តល្អប្រសើរ​ប្រចាំថ្ងៃ ​ដូចជាការបរិភោគអាហារ​ចម្រុះ​មុខ ​សម្បូរសារ​ជាតិ​ចិញ្ចឹម​ខ្ពស់ ការបរិភោគអាហារមានជាតិខ្លាញ់ អំបិល និងស្ករតិច ​ការជំរុញលើកកម្ពស់ ការបំបៅ​កូន​ដោយទឹកដោះម្ដាយ ​និងអាហារបន្ថែមដល់កុមារ ​និងការ ​ហាត់ប្រាណជាប្រចាំ៕អត្ថបទ៖ បាន សុខរិទ្ធ




អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        39
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        37
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm