ប្រជាពលរដ្ឋអ៊ុយក្រែនមានទុទ្ទិដ្ឋិនិយមចំពោះលទ្ធផលវិជ្ជមាននៃជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ ។
អ្នកស្រី Shestniova គឺជាគណនេយ្យករវ័យ ៤៧ឆ្នាំមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ផលប្រយោជន៍របស់អ៊ុយក្រែន ទំនងជាមិនត្រូវបានរាប់បញ្ចូលនោះទេនៅក្នុងជំនួបមួយនេះ គឺជាទស្សនៈតែមួយត្រូវបានចែករំលែកដូចគ្នាដោយពលរដ្ឋផ្សេងទៀតរស់នៅក្នុងទីក្រុងគីវ ។
លោក Trump និងលោក Putinនឹងមានជំនួបកំពូលនៅទីក្រុង Alaska នាថ្ងៃសុក្រនេះ ដោយផ្តោតសំខាន់លើការជំរុញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែទំនងជាមានការផ្តល់ជូនពីលោក Putinផងដែរ សម្រាប់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ។
ជំនួបរបស់មេដឹកនាំរុស្ស៊ី និងមេដឹកនាំសហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពអាកាសយុគសម័យសង្រ្គាមត្រជាក់ ស្ថិតនៅរដ្ឋ Alaska នឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរបស់ពួកគេ ចាប់តាំងពីលោក Trumpវិលត្រឡប់មកកាន់អំណាចនៅសេតវិមានវិញ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyដែលពុំត្រូវបានអញ្ជើញឲ្យចូលរួមជំនួបមួយនេះ និងក្រុមមេដឹកនាំអឺរ៉ុប មានការព្រួយបារម្ភថា លោក Trumpអាចនឹងលក់ទីក្រុងគីវ និងព្យាយាមបង្ខំឲ្យពួកគេផ្តល់សម្បទានទឹកដីរបស់ខ្លួន ៕