ការព្រួយបារម្ភពីភាពអត់ឃ្លាននៅមីយ៉ាន់ម៉ា កើតមាន ស្របពេល UNព្រមានពីគ្រោះមហន្តរាយធ្ងន់ធ្ងរ

2025/08/16 02:15:22 am        78

ទីភ្នាក់ងារជំនួយ បានព្រមានពីភាពអត់ឃ្លាននៅរដ្ឋ Rakhine ដែលហែកហួរដោយសារភ្លើងសង្រ្គាម នៅមីយ៉ាន់ម៉ា ក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក(WFP) បានធ្វើការអំពាវនាវបន្ទាន់ឲ្យមានការបរិច្ចាគស្បៀងបន្ថែមទៀត ដើម្បីចៀសវាងគ្រោះមហន្តរាយពេញបន្ទុក ។

ទីភ្នាក់ងារ WFP បានព្យាយាមផ្តល់ស្បៀងអាហារដល់មនុស្សជម្លៀសខ្លួនកើនឡើង នៅក្នុងរដ្ឋ Rakhine រួមទាំងជនជាតិភាគតិចរ៉ូមហ៊ីងយ៉ា ១៤ម៉ឺននាក់ ដែលរស់នៅក្នុងសំពត់តង់ ចាប់តាំងពីពួកគេបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ អំឡុងការប្រយុទ្ធគ្នាកាលពីឆ្នាំ ២០១២ ។

សង្រ្គាមស៊ីវិលដែលឆាបឆេះឡើងដោយសាររដ្ឋប្រហារយោធាឆ្នាំ ២០២១ បានបំផ្លិចបំផ្លាញសេដ្ឋកិច្ចនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយនិងបង្កឲ្យមានតម្រូវការមនុស្សធម៌ធំធេង ។

ប៉ុន្តែស្ថានភាពនៅរដ្ឋ Rakhine ដែលត្រូវបានកាត់ផ្តាចចេញពីតំបន់ផ្សេងទៀតរបស់មីយ៉ាន់ម៉ា ដោយសារការបិទច្រករបស់យោធា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាងតំបន់ណាៗទាំងអស់ ។

នៅថ្ងៃទី ២០ ខែមេសា បុរសវ័យ៥០ឆ្នាំម្នាក់ រស់នៅក្នុងជំរំ Ohn Taw Kyi បានដាក់ថ្នាំសម្លាប់សត្វល្អិតលើអាហាររបស់លោក អាហារភរិយារបស់លោក និងកូន ២នាក់របស់លោក ។ លោកបានស្លាប់ ប៉ុន្តែក្រោយពីមានការធ្វើអន្តរាគមន៍ភ្លាមៗពីអ្នកជិតខាងលោក ពួកគេបានសង្រ្គោះសមាជិកគ្រួសារផ្សេងទៀតរបស់លោក ។

នៅខែមិថុនា គ្រួសារជនជាតិភាគតិចនៅរដ្ឋ Rakhine ៥នាក់ រស់នៅទីក្រុង Sittwe ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារវិធីសាស្រ្តតែមួយ ។

 ជនមូស្លីម ៤រូបរស់នៅក្នុងទីក្រុង Sittwe រដ្ឋ Rakhine និយាយប្រាប់ BBCថា អាហារក្សត់ខ្លាំងណាស់ ធ្វើឲ្យគ្រួសារមួយចំនួនដាច់ពោះស្លាប់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm