លោក Prabowo៖ ថវិកាឆ្នាំ២០២៦ របស់ឥណ្ឌូនេស៊ី ត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យប្រទេសរឹងមាំ

2025/08/16 03:09:38 am        109


ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នៅថ្ងៃសុក្រ (ទី១៥ ខែសីហា) បាននិយាយថា សំណើថវិការបស់លោក សម្រាប់ឆ្នាំ២០២៦ នឹងត្រូវបានរៀបចំឡើង ដើម្បីធានាថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានភាពរឹងមាំ ឯករាជ្យ និងវិបុលភាព ខណៈដែលលោកបានថ្លែងសុន្ទរកថាលើកដំបូងរបស់លោក ស្តីពីគោលនយោបាយសារពើពន្ធទៅកាន់សភា។

សំណើថវិកានេះ គឺជាគម្រោងដំបូងដែលបង្កើតឡើងដោយរដ្ឋបាលរបស់លោក Prabowo បន្ទាប់ពីលោកបានចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៤។ ថវិកាឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោក Joko Widodo។

លោក Prabowo បានប្ដេជ្ញាថា នឹងដំឡើងការចំណាយ ខណៈដែលលោកប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចឲ្យដល់ ៨ភាគរយ អំឡុងអាណត្តិ ៥ឆ្នាំរបស់លោក និងបំពេញតាមការសន្យាពេលធ្វើយុទ្ធនាការរបស់លោក ក្នុងការកែលម្អសុខុមាលភាព និងការសម្រេចបាននូវការផ្គត់ផ្គង់អាហារ និងថាមពលឲ្យបានគ្រប់គ្រាន់។

នៅក្នុងសុន្ទរកថារបស់លោកនោះ លោក Prabowo បាននិយាយថា ឱនភាពថវិកាឆ្នាំ២០២៦ ត្រូវបានគេព្យាករថា មានកម្រិត ២,៤៨ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ លោកបានបន្ថែមថា វិធានការដ៏មានប្រសិទ្ធភាព នឹងត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយគម្លាត ហើយប្តេជ្ញាថា នឹងមិនមានឱនភាព នៅឆ្នាំ២០២៧ ឬឆ្នាំ២០២៨ ឡើយ។

សម្រាប់ឆ្នាំ២០២៦ លោកបានស្នើឲ្យការចំណាយចំនួន ៣៣៥សែនកោដិរូពី (២០,៧៤ពាន់លានដុល្លារ)ជុំវិញកម្មវិធីដ៏លេចធ្លោរបស់លោក ដើម្បីផ្តល់អាហារដោយឥតគិតថ្លៃដល់សិស្ស កុមារ និងស្ត្រីមានផ្ទៃពោះចំនួន ៨២,៩លាននាក់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm