រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុលបង្កឲ្យមានការភ្ញាក់ផ្អើល ដោយទៅសួរសុខទុក្ខមេដឹកនាំប៉ាឡេស្ទីន នៅពន្ធនាគារ

2025/08/16 03:16:08 am        69


រូបភាពវីដេអូមួយ នៅថ្ងៃសុក្រ (ទី១៥ ខែសីហា) នេះ បានបង្ហាញឲ្យឃើញថា រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល បានទៅសួរសុខទុក្ខលោក Marwan Bargouti នៅក្នុងពន្ធនាគារ ហើយបានប្រាប់ទៅមេដឹកនាំដ៏លេចធ្លោរបស់ប៉ាឡេស្ទីនរូបនេះថា «អ្នកនឹងមិនទទួលបានជ័យជម្នះ» នោះទេ ដោយហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីសមាជិកគណៈរដ្ឋមន្ត្រីប្រកាន់តឹងមួយរូបផ្សេងទៀត បានប្តេជ្ញាថា នឹងធ្វើឲ្យគំនិតបង្កើតរដ្ឋប៉ាឡេស្ទីនលែងមានរូបរាង។

រដ្ឋមន្ត្រីសន្តិសុខ លោក Itamar Ben-Gvir បានចែករំលែកវីដេអូនេះនៅលើគណនីបណ្ដាញសង្គម X របស់លោក ដោយបានប្រាប់ផងដែរដល់លោក Bargouti ជាឥស្សរជនបង្រួបបង្រួមដ៏មានសក្តានុពល ក្នុងចំណោមប្រជាជនប៉ាឡេស្ទីនដែលជាប់ពន្ធនាគារជាង ២ទសវត្សរ៍ថា អ្នកណាដែលគំរាមកំហែងដល់ប្រទេសអ៊ីស្រាអែល នឹងត្រូវលុបកម្ចាត់ចោល។

ការទៅកាន់ពន្ធនាគារនេះ បានកើតឡើងនៅដើមសប្តាហ៍នេះ ប៉ុន្តែបានផ្សាយសាធារណៈ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុជាតិនិយមជ្រុល លោក Bezalel Smotrich បាននិយាយថា នៅថ្ងៃព្រហស្បតិ៍ ការងារនឹងចាប់ផ្តើមលើការតាំងទីលំនៅដែលនឹងកាត់ផ្តាច់ក្រុងហ្សេរុយសាឡឹមខាងកើត ដែលប៉ាឡេស្ទីនចង់បានជារដ្ឋធានីសម្រាប់រដ្ឋនាពេលអនាគត ពីតំបន់ West Bank ផ្សេងទៀត។ ការិយាល័យរបស់លោក Smotrich បានឲ្យដឹងថា ចំណាត់ការនេះ នឹង «កប់» គំនិតចង់បង្កើតរដ្ឋប៉ាឡេស្ទីន។

នៅក្នុងវីដេអូឃ្លីបលើបណ្ដាញសង្គម X ដែលបានបង្ហាញឲ្យឃើញថា លោក Bargouti មើលទៅមានសភាពស្គមស្គាំង និងគ្មានកម្លាំងកំហែង លោក Ben Gvir បាននិយាយថា៖ «អ្នកនឹងមិនទទួលបានជ័យជម្នះទេ។ អ្នកណាដែលធ្វើឲ្យប្រជាជនអ៊ីស្រាអែលច្របូកច្របល់ អ្នកណាដែលសម្លាប់កូនចៅរបស់យើង អ្នកណាដែលសម្លាប់ស្ត្រីរបស់យើង យើងនឹងកម្ចាត់ចោល។ អ្នកត្រូវដឹងរឿងនេះ តាមរយៈប្រវត្តិសាស្ត្រ»។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងអ្នកនាំពាក្យរបស់លោក Ben-Gvir មិនបានឆ្លើយតបភ្លាមៗឡើយ សម្រាប់សំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងវីដេអូនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm